en     km
en     km

ស្វែងយល់ពីរបបអាហារគីតូ

Share

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ្រាតទាប​ និងជាតិខ្លាញ់ខ្ពស់។ សារធាតុកាបូអ៊ីដ្រាតភាគច្រើនមាននៅក្នុង បាយ នំបុ័ន នំបញ្ចុក គុយទាវ ដំឡូង​ ពោត ស្ករ សូដា ឬនំផ្សេងៗដែលធ្វើពីម្សៅ ។ របបអាហារគីតូ គេបរិភោគខ្លាញ់ សាច់​ បន្លែ ប៉ុន្តែគេមិនបរិភោគអាហារដែលមានសារធាតុកាបូអ៊ីដ្រាតខ្ពស់ទេ។

នេះជាវិធីសាស្រ្ត សម្រាប់ទទួលបានថាមពលពីប្រួតេអ៊ីន​និងជាតិខ្លាញ់ និងកាត់បន្ថយការទទួលថាមពល ពីសារធាតុកាបូអ៊ីដ្រាត សម្រាប់សកម្មភាពប្រចាំថ្ងៃ ។  វិធីនេះគេហៅថា Ketosis ។

 

មនុស្សភាគច្រើននិយមរបបអាហារគីតូនេះ​ សម្រាប់សម្រកទម្ងន់ ប៉ុន្តែវាអាចជួយគ្រប់គ្រងផ្នែកវេជ្ជសាស្រ្តយ៉ាងជាក់លាក់ផងដែរ ។ របបអាហារនេះ អាចជួយដល់អ្នកជំងឺ ដែលមានជំងឺបេះដូង ជំងឺខួរក្បាលមួយចំនួន និង សូម្បីតែបញ្ហាមុន ប៉ុន្តែតម្រូវឱ្យមានការពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិន ដើម្បីរកមើលថា តើវាមានសុវត្ថិភាពសម្រាប់អ្នកជំងឺក្នុងការសាកល្បងរបបអាហារគីតូនេះ ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី១ ។  

របបអាហារគីតូមានសារៈប្រយោជន៍ជាច្រើនដូចជា

ទី១-ការសម្រកទម្ងន់៖ ​ របបអាហារគីតូ  អាចជួយឱ្យអ្នកស្រកទម្ងន់បានច្រើនក្នុងរយៈពេល 3 ទៅ 6 ខែដំបូងជាងរបបអាហារមួយចំនួនផ្សេងទៀត។ នេះដោយសារតែ វាប្រើប្រាស់កាឡូរីពីសារធាតុខ្លាញ់ទៅជាថាមពល សម្រាប់សកម្មភាពប្រចាំថ្ងៃ។​

 

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព Nourish by WebMD

 

ទី២- ជំងឺមហារីក៖ អាំងស៊ុយលីនគឺជាអរម៉ូនមួយប្រភេទ ដែលឱ្យរាងកាយ ប្រើប្រាស់ឬរក្សាទុកជាតិស្ករ ជាប្រភពថាមពល ។ របបអាហារគីតូ នេះធ្វើឱ្យ រាងកាយដុតថាមពលនេះយ៉ាងឆាប់រហ័ស និងធ្វើឱ្យបរិមាណអាំងស៊ុយលីនតិច។ កម្រិតទាបនេះអាចជួយការពារនិងប្រឆាំង ពីប្រភេទមហារីកមួយចំនួន ឬបន្ថយការលូតលាស់នៃកោសិកាមហារីក។

 

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព Nourish by WebMD

 

ទី៣- ជំងឺបេះដូង៖​ របបអាហារគីតូ ត្រូវបានផ្សារភ្ជាប់ទៅនឹងរបបអាហារដែលមាន ជាតិខ្លាញ់ច្រើនអាចបង្កើនកូលេស្តេរ៉ុល “ល្អ” និងបន្ថយកូលេស្តេរ៉ុល “អាក្រក់”។ នេះដោយសារតែ អាំងស៊ុយលីនមានកម្រិតទាបដែលជាផលពីរបបអាហារគីតូនេះ ដែលអាចបញ្ឈប់រាងកាយពីការបង្កើតកូឡេស្តេរ៉ុលកាន់តែច្រើន។ នេះមានន័យថា អ្នកអាចកាត់បន្ថយការកើនឡើងនៃសម្ពាធឈាម ការឡើងរឹងនៃសរសៃឈាមក្រហម ជំងឺខ្សោយបេះដូង និងស្ថានភាពបេះដូងផ្សេងទៀត។

 

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព Nourish by WebMD

 

ទី៤- បញ្ហាមុន៖ របបអាហារគីតូនេះ ធ្វើឱ្យធ្លាក់ចុះកម្រិតអាំងស៊ុយលីន ដែលអាចជួយបញ្ឈប់ការកើតមុនផងដែរ។

 

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព Nourish by WebMD

 

ទី៥- ជំងឺទឹកនោមផ្អែម៖ របបអាហារគីតូនេះ ជារបបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប អាចជួយរក្សាជាតិស្ករក្នុងឈាម ឱ្យមានកម្រិតទាប និងមានប្រសិទ្ធភាពក្នុងការធ្វើតេស្តជាតិស្ករ ជាងរបបអាហារដទៃទៀត។ ប៉ុន្តែនៅពេលដែលរាងកាយដុតជាតិខ្លាញ់សម្រាប់ថាមពល វាបង្កើតសារធាតុដែលហៅថា ketones។  ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ជាពិសេសប្រភេទទី ១ បើសិនជាមាន សារធាតុ ketone ច្រើនពេកនៅក្នុងឈាមរបស់អ្នក នឹងអាចធ្វើឱ្យអ្នកឈឺ។

 

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព Nourish by WebMD

 

ទី៦- ជំងឺឆ្កួតជ្រូក៖ ​ របបអាហារគីតូ បានជួយគ្រប់គ្រងការប្រកាច់ ដែលបណ្តាលមកពីស្ថានភាពនៃជំងឺឆ្កួតជ្រូកនេះ។

ទី៧- ជំងឺ Polycystic Ovary Syndrome ៖ គឺជាបញ្ហាអរម៉ូនដែលកើតឡើងក្នុងកំឡុងវ័យបន្តពូជ។ រោគសញ្ញានៃជំងឺនេះ គឺស្រ្តីមិនមានរដូវញឹកញាប់ទេ ឬអាចមករដូវច្រើនថ្ងៃ។ ជំងឹនេះ គឺដោយសារអាំងស៊ុយលីនមានកម្រិតខ្ពស់។ ដូច្នេះ របបអាហារគីតូ បន្ថយបរិមាណអាំងស៊ុយលីន នឹងអាចជួយព្យាបាលវា រួមផ្សំជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅផ្សេងទៀត ដូចជាការហាត់ប្រាណ និងការសម្រកទម្ងន់ជាដើម។

 

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព Nourish by WebMD

 

យ៉ាងណាមិញ របបអាហារគីតូនេះ អាចបង្កជាបញ្ហាខ្លះៗផងដែរដូចជា ៖ អ្នកអាចមានការទល់លាមក ជាតិស្ករក្នុងឈាមទាបកម្រិតស្រាល ឬការមិនរំលាយអាហារ។ របបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប អាចនាំឱ្យកើតគ្រោះក្នុងតម្រងនោម ឬកម្រិតអាស៊ីតខ្ពស់នៅក្នុងខ្លួន (អាស៊ីតអ៊ុយរិច) តែមិនសូវមានជាញឹកញាប់នោះទេ ។ ផលរំខានផ្សេងទៀតអាចមាន “ជំងឺគ្រុនផ្តាសាយ keto” ដែលមានអាការៈឈឺក្បាល ខ្សោយ ឆាប់ខឹង មានបញ្ហាក្លិន និងអស់កម្លាំង។

ជាចុងក្រោយ ប្រសិនបើអ្នកមានស្ថានភាពទាំងនេះ សូមធ្វើការផ្លាស់ប្តូររបបអាហារបន្តិចម្តងៗ ហើយត្រូវ​មានការណែនាំពីគ្រូពេទ្យជាមុនសិន ៕

Share

Image
Image
Image