en     km
en     km

ស្វាគមន៍​មកកាន់ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាផ្សព្វផ្សាយនូវព័ត៌មានពិត មិនលម្អៀង ព្រមទាំងសារអប់រំ និងការលើកកម្ពស់ការយល់ដឹងទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ទស្សនៈវិស័យ

ដើម្បីសម្រេចបានសមភាពយេនឌ័រនៅកម្ពុជា ដូច្នេះស្ត្រី និងបុរសមានសេរីភាព និងសេចក្តីថ្លៃថ្នូរស្មើគ្នា ដើម្បីរួមគ្នាអភិវឌ្ឍសង្គមជាតិរបស់យើង។

បេសកកម្ម

ដើម្បីជំរុញការពង្រឹងអំណាចរបស់ស្ត្រី និងសមភាពយេនឌ័រ តាមរយៈសកម្មភាពពហុប្រព័ន្ធផ្សព្វផ្សាយ និងការផ្សព្វផ្សាយសហគមន៍ ដោយដោះស្រាយបញ្ហាសង្គមដែលប៉ះពាល់ដល់ស្ត្រី កុមារ និងក្រុមងាយរងគ្រោះ។

គោលដៅ

ដើម្បីផ្តល់អំណាចដល់ស្ត្រី និងទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារីគ្រប់ទម្រង់

ដើម្បីផ្តល់លទ្ធភាពទទួលបានព័ត៌មានត្រឹមត្រូវដល់ស្ត្រី និងយុវជន

លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការចូលរួមរបស់សាធារណៈជនតាមរយៈការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

អំពីយើង

មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ធ្វើ​ការងារ​ផ្សព្វផ្សាយ​មិន​រក​ប្រាក់​កម្រៃ​ផ្នែក​ព័ត៌មាន​មួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ដ្រី​ចំនួន​ ៥​ រូប​ ក្នុង​ឆ្នាំ​ ១៩៩៥​ ។​
​រហូត​មក​ដល់​ពេល​នេះ​ ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ បាន​និង​កំពុង​ផលិត​ ព្រមទាំង​ផ្សព្វផ្សាយ​នូវ​កម្មវិធី​វិទ្យុ​ ទូរទស្សន៍​ ហើយនឹង​វី​ដេ​អូ​ថ្មី​ប្លែកៗ​ជា​ច្រើន​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​ គំនិត​ឆ្នៃ​ប្រឌិត​។​ សមិទ្ធិ​ផល​ទាំងនេះ​ ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​អប់រំ​ប្រពល​រដ្ឋ​កម្ពុជា​ ជា​ពិសេស​ស្ដ្រី​ និង​យុវជន​ អំពី​បញ្ហា​ជា​ច្រើន​រួម​មាន​៖​ សមភាព​យេ​ន​ឌ័​រ​ ការ​លើកកម្ពស់​និង​ការ​ការពារ​សិទ្ធិ​របស់​ស្ដ្រី​ ការ​អភិវឌ្ឍ​តាម​លទ្ធិប្រជាធិបតេយ្យ​ អភិបាលកិច្ច​ តម្លាភាព​ គណនេយ្យ​ភាព​សង្គម​ និង​ច្បាប់​ ជាដើម​។​
​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ មិន​ត្រឹមតែ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ មិន​លម្អៀង​ ព្រមទាំង​សារ​អប់រំ​ និង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ទាក់ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​នោះ​ទេ​ ប៉ុន្តែ​ចំណេះដឹង​ដ៏​មាន​សារៈសំខាន់​ទាំងនេះ​ ក៏​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ប្រកបដោយ​វិជ្ជាជីវៈ​ មាន​ដូច​ជា​ គេហទំព័រ​ យូ​ធ្យូ​ប​ ហ្វេ​ស​ប៊ុ​ក​ ជាដើម​៕