ស្ត្រីធ្វើការលើសេវាកម្សាន្តដែលវិទ្យុស្ត្រីបានជួបសម្ភាសន៍ បានលើកឡើងពីបញ្ហាប្រឈមដែលខ្លួនកំពុងជួបប្រទះក្នុងអជីព។ គាត់បានលើកឡើងថា នៅពេលធ្វើការ ថៅកែហាង បានកំហិតកំណត់ចំនួនភ្ញៀវកក់ ដើម្បីឱ្យពួកគាត់ស្វែងរកភ្ញៀវចូលពិសារគ្រឿងស្រវឹងតាមចំនួនកំណត់របស់ថៅកែ ដែលស្ត្រីបម្រើសេវាកម្សាន្តទាំងនោះត្រូវនៅផឹកស្រាកំដរភ្ញៀវ។ បញ្ហាដែលពិបាកដោះស្រាយសម្រាប់ពួកគាត់មួយទៀតនោះ គឺនៅពេលមានផ្ទៃពោះត្រូវបានថៅកែមិនអនុញ្ញាតឱ្យធ្វើការឡើយ។ អ្នកធ្វើការលើសេវាកម្សាន្តដដែលនេះ ស្នើសុំឱ្យរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធគួរជួយអន្តរាគមន៍លើបញ្ហាដែលគាត់កំពុងជួបប្រទះនេះ ត្បិតថាពួកគាត់ក៏ជាផ្នែកមួយនៃសង្គមដែរ។ ជាបន្តសូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសរវាង លោក គីម ចាន់ចាវ ជាមួយស្ត្រីធ្វើការលើសេវាកម្សាន្តរូបនេះដោយមេត្រី!
Post Views: 66