en     km
en     km

​បទសម្ភាស៖សមាជិកក្រុមស្រ្តីថ្ងៃសុក្រម្នាក់​ទើបទទួលមរណភាពបានផ្តាំផ្ញើកូនៗត្រូវបន្តដំណើរទាមទារឱ្យមានការដោះលែងស្វាមីពីពន្ធនាគារ

Share

ភ្នំពេញ៖ ​អ្នកស្រី សោម ចន្ធូ វ័យ៥៣ឆ្នាំ ជាភរិយារ​បស់លោក​ សុខ ចន្ថា ​អតីត​​សមាជិក​ក្រុម​​ប្រឹក្សា​ខេត្ត​ព្រៃវែង​ មកពីអតីតគណបក្សសង្គ្រោះជាតិ បានទទួលមរណភាព​កាលពីថ្ងៃទី២០ខែធ្នូ ដោយសារមាន​ជំងឺប្រចាំ​កាយគឺជំងឺទឹកនោមផ្អែម។

មុនទទួលមរណភាពប្រពន្ធរបស់មន្រ្តីអតីតគណបក្សសង្គ្រោះជាតិរូបនេះ​ បានបន្សល់ទុកបណ្តាំចុងក្រោយដល់កូនប្រុសខ្លួនគឺ សុខ ចំរើន ថាត្រូវមើល ថែបងប្អូនឱ្យល្អនិងត្រូវស្វែងរកយុត្តិធម៌ជូនឪពុកដែលកំពុងជាប់ក្នុងពន្ធនាគារ។ ការផ្តាំផ្ញើបែបនេះព្រោះអ្នកស្រីប្រាប់កូនៗថា អ្នកស្រីហត់ហើយ អ្នកស្រីទៅមុខលែងរួចហើយ។

សកម្មភាពក្រុមស្រ្តីថ្ងៃសុក្រ មកតវ៉ានៅមុខតុលាការដំបូងរាជធានីភ្នំពេញ។

 

ជាការឆ្លើយតបនឹងបណ្តាំចុងក្រោយរបស់ម្តាយលោក សុខ ចំរើន ប្រាប់វិទ្យុស្រ្តីថា លោកនឹងបន្តបេសកកម្មនេះតាមក្តីប្រាថ្នារបស់ម្តាយ ដើម្បីទាមទារឱ្យឪពុករបស់ខ្លួនមានសេរីភាពឡើងវិញ។

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោក សុខ​ ចំរើន ដូចតទៅ!។

Share

Image
Image
Image