en     km
en     km

អ្នកនាំពាក្យអំពាវនាវស្ត្រីពលករនៅអារ៉ាប់ កុំបំផុសព័ត៌មានពីបញ្ហា នាំឱ្យយឺតយ៉ាវនីតិវិធី បញ្ជូនពួកគេមកកម្ពុជា

Share

ស្ត្រីខ្មែរដែល​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាបី សាអូឌីត (Saudi Arabia) ចេញវីដេអូ​លើហ្វេសប៊ុកអំពាវនាវរសុំមកកម្ពុជាវិញ កាលពីថ្ងៃទី១៨ មេសា ២០២៤។ ប្រភពពីហ្វេសប៊ុក Ry Single

ក្រុម​ស្ត្រី​ខ្មែរ​ដែល​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត  បាននាំគ្នា​ចេញ​វីដេអូ​លើ​ហ្វេសប៊ុក អំពាវនាវ​រក​ការសង្គ្រោះ​កាលពី​ថ្ងៃទី​១៨ មេសា ខែឆ្នាំ២០២៤ ស្រែក​ដង្ហោយ​ ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​នីតិវិធី​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់។ ក្រោយបែកធ្លាយវីដេអូអំពាវនាវនេះ ក្រសួងការងារបានសហការជាមួយស្ថាប័នពាក់ព័ន្ធអន្តរាគមន៍ពលករទាំងនោះចំនួន២៨ នាក់ ត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២៩ ខែមេសា។ បើតាមលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ អះអាងថាពលករដែលដង្ហោយសុំវិលត្រឡប់មកផ្ទះវិញទាំងនោះមានចំនួនរហូតដល់៩០នាក់។ នេះមានន័យថាពលករជាង៦០នាក់ ផ្សេងទៀតនៅមិនទាន់អាចវិលត្រឡប់មកកម្ពុជាវិញនៅឡើយ។ អ្នកនាំពាក្យរូបនេះបានអំពាវនាវដល់ពលករទាំងនោះកុំបំផុសព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់នីតិវីធី នៃការធ្វើសំណុំបែបបទ បញ្ជូនពួកគេត្រឡប់មកវិញ។ ដើម្បីលម្អិតព័ត៌មាននេះ សូមស្ដាប់បទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោក កត្តា អ៊ន ដោយមេត្រី!

 

Share

ព័ត៌មានទាក់ទង

Image