en     km
en     km

សមត្ថកិច្ចពិន័យម្ចាស់រថយន្ត Prious បើរេចុះឡើងលើផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ

Share

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ មានរថយន្ដម៉ាក Toyota​ Prius មួយគ្រឿងបានបើកបររេចុះរេឡើងនៅលើគន្លងផ្លូវនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយប្ដូរគន្លងទៅមក។ នៅថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា កងកម្លាំងមានសមត្ថកិច្ច នៃក្រុមប្រត្តិបត្តិ កោះហៅម្ចាស់រថតយន្តនេះ​មកធ្វើការផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ រួមទាំងចុះកិច្ចសន្យា។

តាមសេចក្តីរាយការណ៍ដដែលឱ្យដឹងថា បុរសជាម្ចាស់រថយន្ដ បើកបរផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន ០៤ពិន្ទុ លើ ០២ករណី រួមមាន៖ ទី១. បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ និង២. បណ្ណបើកបរផុតសុពលភាព។

យ៉ាងណាក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរម្លឹកជាថ្មី ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា។

 

គួរជម្រាបដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវបិទមិនឱ្យដំណើរការដោយឥតគិតថ្លៃ នៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០២២នេះ ក្រោយបើកឱ្យសាកល្បង១ខែ ចាប់ពីដើមខែតុលាមក។ បើតាមក្រសួងសាធារណៈការ ចាប់ពីថ្ងៃទី១ខែ វិច្ឆិកា ឆ្នាំ២០២២ តទៅ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ផ្លូវល្បោះនលឿននេះ នឹងមានការបញ្ចុះតម្លៃ២០ភាគរយ រយៈពេល១ឆ្នាំពេញ។ តម្លៃនៃការប្រើប្រាស់ផ្លូវ គឺស្ថិតទៅតាមប្រភេទយានយន្ដ តែយោងទៅតាម តារាងតម្លៃពីក្រសួងសាធារណៈការដដែល គឺអាចចន្លោះពី ១២ដុល្លា ទៅ៦០ដុល្លា បន្ទាប់ពីបញ្ចុះតម្លៃ២០ ភាគរយហើយ៕

Share

ព័ត៌មានទាក់ទង

Image