loader

នាយករដ្ឋមន្ត្រីជំរុញឱ្យត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបោះឆ្នោតខាងមុខ

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានជំរុញឱ្យរដ្ឋាភិបាល ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេច ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានជំរុញឱ្យរដ្ឋាភិបាល ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេច ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ។

សម្ដេច នាយករដ្ឋមន្ត្រីបានមានប្រសាន៍ថា រាជរដ្ឋាភិបាលកម្ពុជាត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ ២០២៣ ខាងមុខ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ផ្សាយនៅក្រោយកិច្ចប្រជុំពេញអង្គនោះ។

ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងយល់ឃើញថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មិនចង់ឱ្យអតីតគណបក្សសង្គ្រោះជាតិ ដែលជាក្រុមប្រឆាំងដ៏ធំជាងគេនៅកម្ពុជា បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតទេ។

ឯកឧត្ដម សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ កាលពីពីថ្ងៃអង្គារ ទី១៤ ខែធ្នូ បានសរសេរតាមទំព័រហ្វេសប៊ុកថា អតីតគណបក្សសង្គ្រោះជាតិគឺជាកម្មវត្ថុនៃការបំបែកបំបាក់របស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដមបានលើកឡើងថា៖ «បើគណបក្សនេះ នៅតែរួបរួមគ្នា មានន័យថាគណបក្សនេះ នៅតែខ្លាំង ហើយច្បាស់ជារារាំង មិនឲ្យលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីបានទេ»។

សូមរម្លឹកថា ថ្មីៗនេះ សម្ដេច ហ៊ុន សែន បានបង្ហាញចេតនាលើកស្ទួយកូនប្រុសច្បងរបស់សម្ដេច គឺឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា បន្តពីរូបសម្ដេច ខណៈដែលតុលាការបាននិងកំពុងបន្តហាមឃាត់ឯកឧត្ដម កឹម សុខា ដែលជាសម្ព័ន្ធមិត្តចាស់របស់ឯកឧត្ដម សម រង្ស៊ី មិនឱ្យធ្វើនយោបាយ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x