en     km
en     km

អ្នកនាំពាក្យរាជរដ្ឋាភិបាល ថា ជោគវាសនាកម្ពុជាមិនស្ថិតលើក្រុមណាមួយជាអ្នកបញ្ចប់នោះ

Share

ភ្នំពេញ៖ អ្នកនាំពាក្យគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថាកម្ពុជារក្សាសិទ្ធិគ្រប់បែបយ៉ាង ដើម្បីរក្សានូវភាពជាម្ចាស់ជោគវាសនារបស់ខ្លួន ហើយគ្មានអង្គការឬស្ថាប័នណាមួយអាចកំណត់ជោគវាសនាកម្ពុជាក្រៅពីកម្ពុជានោះទេ។ នេះបើតាមការចុះផ្សាយលើគណនីហ្វេសបុករបស់លោក ផៃ ស៊ីផាន ចុះនៅថ្ងៃទី ០១ តុលា ម្សិលមិញ។  

តាមរយៈការចុះផ្សាយនេះបញ្ជាក់ទៀតថា ការបង្ហាញបែបនេះជាការឆ្លើយតបទៅនឹងការតតាំងមតិរបស់បរទេស ក៏ដូចជាប្រជាពលរដ្ឋមានដើមកំណើតខ្មែរមួយចំនួន រស់នៅក្រៅប្រទេស។

លោក ផៃ ស៊ីផាន ថា រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការជ្រើសរើសតាមឆន្ទៈរបស់ពលរដ្ឋពិតប្រាកដ តាមរយៈការបោះឆ្នោតសភានីតិកាលទី៦ កាលពីថ្ងៃទី ២៩ កក្កដាកន្លងមក។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា តាមរយៈការបោះឆ្នោតដែលប្រជាពលរដ្ឋមានច្រើនជាងក៩០ភាគរយ គាំទ្រគណបក្សប្រជាជនកម្ពុជា និងទទួលស្គាល់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយ សម្តេច ហ៊ុន សែន។

តាមរយៈការគាំទ្រនេះហើយ ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា មានសិទ្ធិ និងការទទួលខុសត្រូវលើជោគវាសនា ដោយការពារ និងលើកដំកើងប្រជាពលរដ្ឋខ្មែរឱ្យកាត់តែខ្លាំង។

លោក ផៃ ស៊ីផានបន្ថែមទៀតថា គ្មានស្ថាប័ន ឬអង្គការ ណាមួយ មានសមត្ថកិច្ច និងសិទ្ធ ក្នុងកិច្ចគ្រប់គ្រងជោគវាសនាកម្ពុជា ក្រៅពីស្ថាប័ន នីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការរបស់កម្ពុជានោះទេ។

លោក សង្កត់ធ្ងន់ថា ក្រៅពីកិច្ចសហការ គោរពផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រជាជាតិ និងអង្គការបរទេសទាំងអស់ ក្នុងភាពជាដៃគូ កម្ពុជារក្សាសិទ្ធិគ្រប់បែបយ៉ាង ដើម្បីរក្សានូវភាពជាម្ចាស់ជោគវាសនារបស់ខ្លួន៕

(អត្ថបទ ៖ លោក សោម លាភ)

Share

Image
Image
Image