en     km
en     km

មេដឹកនាំវេណេហ្សូអេឡាទៅខ្ចីលុយពីចិនដោយផ្ទាល់ខណៈរបបរបស់លោកជិតដួលរលំ

Share

ប្រធានាធិបតីនៃប្រទេសសង្គមនិយមមួយនៅទ្វីបអាមេរិកខាងត្បូង គឺលោកនីកូឡាស់ម៉ាឌូរ៉ូ បានចាកចេញទៅកាន់ទីក្រុងប៉េកាំងហើយនៅថ្ងៃព្រហស្បតិ៍ទី ១៣កញ្ញា ដែលត្រូវបានមើលឃើញថា មេដឹកនាំនៃប្រទេសវេណេហ្សូអេឡារូបនេះត្រូវចេញមុខខ្ចីលុយពីចិនដោយផ្ទាល់ ដើម្បីយកជួយគាំទ្ររបបនិងសេដ្ឋកិច្ចប្រទេសលោក។

សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសចិន ដែលស្រង់មកចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ បានអោយដឹងថា លោកម៉ាឌូរ៉ូនឹងស្នាក់នៅប្រទេសចិនពីថ្ងៃទី១៣ដល់ថ្ងៃទី ១៥កញ្ញា ដែលនៅទីនោះ លោកត្រូវជួប សមភាគីរបស់ខ្លួន ស៊ីជីនភីងហើយក្រោយមកនឹងមានការចុះកិច្ចព្រមព្រៀង មួយចំនួនក្នុងនោះក៏មាន ប្រាក់កម្ចី ៥ពាន់លានដុល្លារផងដែរ ដើម្បីមកជួយទ្រទ្រង់ សេដ្ឋកិច្ចប្រទេសវេណេហ្សូអេឡា។

ជាការពិតប្រាក់កម្ចី៥ពាន់លានដុល្លារនេះ ត្រូវបានប្រទេសចិនអោយខ្ចីជាង១០ឆ្នាំមកហើយ តែ ការប្រគល់លុយ មានៅភាពយឺតយ៉ាវ ដែលចិនអោយខ្ចីម្ដង ១៥០លានទី២០០លានដុល្លារប៉ុណ្ណោះ។

ស្របពេល លោកម៉ាឌូរ៉ូនៅប្រទេសចិន  លោកស្រី Delcy Rodriguez អនុប្រធានាធិបតី បានទៅដល់ប្រទេសចិនតាំងពីថ្ងៃពុធទី១២កញ្ញា ដែលជាទស្សនកិច្ចត្រួសត្រាយផ្លូវសម្រាប់លោកម៉ាឌូរ៉ូទៅជួបលោកស៊ីជីងភិង។

អ្នកសង្កេតការណ៍មើលឃើញថា ការធ្វើដំណើររបស់លោកម៉ាឌូរ៉ូ ដែលបន្ថែមលើអនុប្រធានាធិបតីរបស់លោក នៅទីក្រុងប៉េកាំង គឺជាការប្រកាសសន្នមួយថា សេដ្ឋកិច្ចវេណេហ្សូអេឡា ដែលកំពុងរងការដាក់ទណ្ឌកម្មពីសំណាក់អាមេរិកនិង​សហភាពអឺរ៉ុបដោយសារគេមិនទទួលស្គាល់លោកម៉ាឌូរ៉ូជាប្រធានាធិបតីនោះ កំពុងឈានទៅរលំឆាប់ៗនេះហើយ។

ស្ថាប័នរូបវត្ថុអន្តរជាតិIMF បានព្រមានថា អតិផលរណា ប្រទេសនេះនឹង ផ្ទុះឡើងដល់ មួយលាន ភាគរយនៅចុងឆ្នាំ២០១៨ ដែលនៅខណៈនេះ បានឡើងដល់ ជិតកន្លះលានភាគរយទៅហើយ។

Share

Image Not Found
Image

ព័ត៌មានទាក់ទង