en     km
en     km

FBI ស៊ើបអង្កេតលុយរបស់អតីតមេដឹកនាំម៉ាឡេស៊ីនៅប្រទេសស្វីស

Share

ក្រុមស៊ើបអង្កេតរបស់អាមេរិកមកពីការិយាល័យស៊ើបអង្កេតសហព័ន្ធ ឬ FBI ដែលជាភ្នាក់ងារកម្រិតអន្តរជាតិមួយដ៏មានឥទ្ធិពលចាប់ផ្ដើមបើកការស៊ើបអង្កេតលុយរបស់អតីតនាយករដ្ឋមន្ត្រីណាជីពនៃប្រទេសម៉ាឡេស៊ីដាក់នៅធនាគារក្រៅប្រទេស។

តាមទីភ្នាក់សារព័ត៌មានReuters ប្រទេសចំនួន ៦ ត្រូវបាន FBI ចូលទៅស្រាវជ្រាវ ក្នុងនោះមាន ប្រទេសស្វីស សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដែលត្រូវស៊ើបអង្កេតមុនគេ។

តាមប្រភពដដែល ធនាគារប្រទេសម៉ាឡេស៊ី1MDB មានមូលនិធិរបស់ខ្លួន ៤ពាន់ ៥រយលានដុល្លារ ដែលមួយចំនួន ស្ថិតក្នុងស្ដានភាពមិនប្រក្រតី។ តែបែបនេះក្ដី លោក ណាជីព រងការចោទថា បានកឹបកេងលុយ ៦៨១លានដុល្លារ។ តែករណីនេះ លោក ណាជីព បានបដិសេធដោយចាត់ទុកថា ជាយុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងធ្វើនយោបាយវាយប្រហារមកលើរូបលោក។

ទាក់ទិននឹងសំណុំរឿងអាស្រូវនេះ លោកនាយករដ្ឋមន្ត្រីថ្មីមហាធាមហាម៉ាដបានស្នើអោយតុលាការចេញដីកាតាមចាប់ខ្លួនអ្នកគ្រប់គ្រងម្នាក់របស់ធនាគារ1MDB ។

ចាប់តាំងពីលោកណាជីពធ្លាក់ពីអំណាចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី ៩ ឧសភាមក លោកបានទៅបំភ្លឺក្នុងសំណុំរឿងនេះ នៅស្ថាប័នប្រឆាំងអំពើពុករលួយ របស់ប្រទេសលោកចំនួន ២លើកមកហើយ ។ចំណែកភរិយារបស់លោកបានទៅបំភ្លឺករណីម្ដង  តែអ្នកទាំងពីរត្រូវបានរដ្ឋអាជ្ញាហាមចាកចេញពីប្រទេស។ លោកណាជីព និងបក្សបារីសាន់ណាស់ហ្សូណាល់បានចាញ់ឆ្នោត ដោយសារតែងករណីនេះមួយដែរ៕  ប្រភពៈ CNA

 

 

 

 

Share

ព័ត៌មានទាក់ទង

Image