en     km
en     km

សម្តេច ហ៊ុន សែន ជួបប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម អូស្រ្តាលី

Share

បន្ទាប់ពីបានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោក Malcolm Turnbull នាយករដ្ឋមន្រ្តីអូស្រា្តលីរួចហើយ នាយករដ្ឋមន្រ្តីសម្ដេចហ៊ុនសែនបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មស្រ្តាលី។

នៅក្នុងជំនួនេះ សម្ដេច ហ៊ុន សែន បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលីជាពិសេសបានលើកឡើងអំពីវិស័យពាណិជ្ជកម្ម និងវិនិយោគ។

សម្តេចចង់ឃើញការវិនិយោគពីអូស្ត្រាលីនៅកម្ពុជាអោយកាន់តែច្រើនឡើង ជាពិសេស គឺ ការបើកជើងហោះហើរកម្ពុជា-អូស្រ្តាលី ដើម្បីទាក់ទាញភ្ញៀវទេសចអូស្រ្តាលីមកកំសាន្តនៅកម្ពុជាកាន់តែច្រើន។

ទន្ទឹមនឹងនោះ សម្តេច ហ៊ុន សែន ក៏បានអញ្ជើញលោក Jeremy Johnson ទៅទស្សនកិច្ចស្វែងយល់នូវឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប នៅក្នុងជំនួបនេះ លោក Jeremy Johnson បានបញ្ជាក់ថា លោកតែងតែជំរុញអោយមានឱកាសនៃការធ្វើពាណិជ្ជកម្មជាច្រើន ដែលនាំមកនូវផលប្រយោជន៍រវាងអាស៊ាន និងអូស្ត្រាលី។

លោក Jeremy Johnson នឹងខិតខំពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ជាពិសេសលើការវិនិយោគ ពាណិជ្ជកម្មទៅកាន់ប្រទេសសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា។ ទន្ទឹមនឹងនេះដែរ លោកនឹងយកចិត្តទុកដាក់សិក្សាស្វែងយល់អោយកាន់តែច្បាស់អំពីឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។

ជំនួបរវាងសម្ដេច ហ៊ុន សែន និងប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសអូស្ត្រាលី គឺ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨។

សូមជម្រាបដែរថា សម្ដេច ហ៊ុន​ សែនបានធ្វើដំណើរទៅកាន់ប្រទេសអូស្រា្ដលីកាលពីថ្ងៃទី១៥ មីនា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្ដីអង់គ្លេសដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្ដាលី ដែលអូស្រ្ដាលីធ្វើជាម្ចាស់ផ្ទះ៕

Share

Image
Image
Image