en     km
en     km

UN ថា កូរ៉េខាងជើងរំលោភច្បាប់ធ្ងន់ធ្ងរណាស់ករណីលួចដឹងអាវុធគីមីទៅស៊ីរី

Share

មន្ត្រីការទូតនិងអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បានបញ្ជេញរបាយការណ៍របស់ខ្លួន ដោយបង្ហាញថា ប្រទេសកូរ៉េខាងជើងបានលួចដឹកអាវុធគីមីទៅឲ្យរបបប្រធានាធិបតី បាសា អាល់អាសាដ ដែលជាការរំលោភធ្ងន់ធ្ងរលើច្បាប់របស់អង្គការសហប្រជាជាតិ។

អ្នកការទូត និង អ្នករាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា អាវុធគីមីទាំងនោះបានធ្លាក់ដល់ដៃរបស់កងទ័ពអាល់អាសាដ ហើយយកទៅប្រើប្រាស់ វាយប្រហារលើទ័ពឧទ្ទាម និងពេលខ្លះ​វាយប្រហារទៅលើជនស៊ីវិលទៀតផង។

យ៉ាងនេះក្តី រដ្ឋាភិបាលកូរ៉េខាងជើងមិនទាន់ឃើញប្រតិកម្មនឹងការចោទប្រកាន់នេះទេ តែ​របបអាល់អាសាដបានច្រានចោលនូវអ្វីដែលក្រុងដាម៉ាស់ចាត់ទុកថា ជាការប្រឌិតវាយប្រហារតែប៉ុណ្ណោះ។

របបក្រុងព្យុងយ៉ាងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់សហគមន៍អន្តរជាតិ ព្រោះតែរបបកុំម្មុយនីស្តមួយនេះ បានរំលោភច្បាប់អន្តរជាតិដែលហាមសាយភាយអាវុធគីមី និងអាវុធប្រល័យលោក។

អ្នកវិភាគព្រមានថា អាមេរិក នឹងលើកហេតុផលដូចនេះ ដើម្បីវាយប្រហារឬក៏ដាក់ទណ្ឌកម្មរឹតតែខ្លាំងទៀតទៅលើទីក្រុងព្យុងយ៉ាង៕ ប្រភពៈANI

 

Share

Image
Image
Image