en     km
en     km

វេណេហ្សូអេឡាសម្រេចបោះឆ្នោត ខណៈបក្សប្រឆាំងធ្វើពហិការ

Share

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោក នីខូឡាស់ ម៉ាឌូរ៉ូ បានប្រកាសបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២២មេសាទោះបី បក្សប្រឆាំងធ្វើពហិការក៏ដោយ។

តាមបណ្ដាញផ្សាយព័ត៌មាន DW របស់អាល្លឺម៉ង់  ការបោះឆ្នោតសភាមុនអាណត្តិក៏នឹងធ្វើឡើងនៅថ្ងៃនៃការបោះឆ្នោតប្រធានាធិបតីនេះដែរ។

លោកម៉ាឌូរ៉ូបានបញ្ជាក់ថា ការបោះឆ្នោតនេះក៏បូកបញ្ជូលផងដែរការបោះឆ្នោតក្រុមប្រឹក្សាខេត្តនិងក្រុង។តែយ៉ាងណា លោកប្រធានាធិបតី បានប្រាប់ថាសភាធម្មនុញ្ញនឹងការសម្រេចបន្ថែមទៀត ថាតើសភាមុនអាណត្តិនេះអាចទៅធ្វើបានដែរឬទេ។

គណបក្សប្រឆាំងបានប្រកាសថា ការបោះឆ្នោតដែលគ្មានបក្សចូលរួមនេះ គឺជាការសម្រេចចិត្តមួយធ្វើឱ្យប៉ះពាល់ដល់ឆន្ទៈរបស់ប្រជាជន គឺ ចាំបាច់ត្រូវពន្យារពេល។

ចាប់តាំងពីប្រទេសនេះ មានវិបត្តិនយោបាយនៅឆ្នាំ ២០១៦មកនេះ អ្នកនយោបាយក្រុមប្រឆាំងរបស់ប្រទេសនេះ រាប់រយនាក់បានភៀសខ្លួនទៅនៅប្រទេសជិតខាង និងសហរដ្ឋអាមេរិក។

ដោយសារវិបត្តិ​នយោបាយប្រទេសនេះធ្វើអោយប៉ះពាល់ដល់ប្រជាធិបតេយ្យ  សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្ម លើមន្ត្រីលោកប្រធានាធិបតីម៉ាឌូរ៉ូ ។

កាលពីថ្មីៗនេះ សហគមន៍អន្តរជាតិទាំង ២នេះ បានព្រមាននឹងបន្តដាក់ទណ្ឌកម្មមួយដំណាក់កាលទៀត បើការបោះឆ្នោតនេះ ប្រព្រឹត្តដោយគ្មានសេរីភាព និងអត្តមានបក្សប្រឆាំង។  ផ្ទុយទៅវិញប្រធានាធិបតីម៉ាឌូរ៉ូបានរិះគន់ថា បើអាមេរិកដាក់ទណ្ឌកម្មដោយមិនទិញប្រេងពីវេណេហ្សូអេឡា មានន័យថា អាមេរិកបានរំលោភគោលការណ៍វិនិយោគអន្តរជាតិ ហើយជាការជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេសមួយ។ លោកក៏បានទទូចឱ្យបក្សប្រឆាំងបញ្ឈប់ការយកបរទេសជាខ្នងបង្អែករបស់ខ្លួន ៕  

Share

Image
Image
Image