en     km
en     km

សម្ដេចហ៊ុនសែន៖បើថៅកែរោងចក្រដករោងចក្រចេញ កម្មករក៏គ្មានការងារធ្វើដែរ(មានសំឡេង)

Share

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តលើកឡើងពីសន្តិភាពប្រទេស និងសាមគ្គីភាពក្នុងការងាររោងចក្រ ដែលសម្ដេចដាស់តឿនថាបើថៅកែរោងចក្រដករោងច​ក្រចេញ គឺ កម្មករក៏គ្មានការងារធ្វើដែរ។

ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅតំបន់ឧស្សាហកម្មភ្នំពេញ ក្នុងខណ្ឌ សែនសុខរា ជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី ២២ វិច្ឆិកានេះ។

 

ដោយបានលើកឡើងពីប្រទេសមានសន្តិភាពងើបពីរបបខ្មែរក្រហម សម្ដេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីសមិទ្ធផលរបស់បក្សប្រជាជនកម្ពុជា ដែលនាំឱ្យវិស័យកាត់ដេររីកដូចផ្សិតហើយបានជួយវិស័យសេដ្ឋកិច្ច ជាតិនិងគ្រួសារបានយ៉ាងខ្លាំង។ ក្នុងនោះហើយដែល សម្ដេចប្រមុខរដ្ឋាភិបាលបានដាស់តឿនកម្មករកុំទទួលយកការឃោសនាណាមួយ ក្នុងការងារហើយ ធ្វើថៅកែជូបផលវិបាក​ដែលឈានដល់ការបិទរោងចក្រហើយនាំបាត់បងការងារ។

សម្ដេចហ៊ុនសែន៖ «ប្រសិនបើថៅកែរោងចក្រគេដករោចក្រចេញ ក្មួយក៏ត្រូវបាត់បង់ការងារដែរ។​ដូច្នេះ ឥឡូវនេះ ការសាមគ្គីភាពក្នុងក្រមខណ្ឌរោងចក្រ រវាងម្ចាសរោងចក្រ កម្មករក៏ដូចជាជាមួយនឹងផ្នែកស្ថាប័នពាក់ព័ន្ធត្រូវបានយកចិត្តដោះស្រាយបញ្ហានេះ»។

តាមរបាយការក្រសួងការងារ រោងចក្រនៅកម្ពុជាមានជាងមួយពាន់រោងចក្រ និងមានកម្មករជាង៨០ម៉ឺននាក់៕  

Share

Image
Image
Image