en     km
en     km

ប្រធានាធិបតី​ហ្វី​លី​ពី​ន​ សរសើរ​លោក​ ដូ​ណា​ល់​ត្រាំ​ ថា​ ជា​មេដឹកនាំ​ម្នាក់​ដ៏​គួរ​ឲ្យ​គោរព​

Share

Philippine​ ៖​ លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ រ៉ូ​ទ្រី​ហ្កូ​ឌូ​ទ័​រ​តេ​ បាន​ប្រាប់​អ្នក​សារ​ព​ត៌​មាន​មុន​ពេល​លោក​ចាកចេញ​ទៅ​ទីក្រុង​តូ​ក្យូ​ នៅ​ថ្ងៃ​ទី​៣០​ តុលា​នេះ​ថា​ លោក​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​លោក​ប្រធានាធិបតី​ ដូ​ណា​ល់​ត្រាំ​ ដែល​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ នា​ស​ប្ដា​ហ៍​ក្រោយ​នេះ​។​

​លោក​ ឌូ​ទ័​រ​តេ​ បាន​បង្ហាញ​ក្ដី​សង្ឃឹមថា​ លោក​នឹង​បាន​ទទួល​ការ​ផ្ដល់​គំនិត​ និង​ស្ដាប់​យោបល់​មួយ​ចំនួន​របស់​លោក​ត្រាំ​ ជុំវិញ​ទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​។​ លោក​ ដូ​ណា​ល់​ត្រាំ​ ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៥​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ចាប់ពី​ថ្ងៃ​ទី​៣​ ដល់​១៤​ ខែ​ វិច្ឆិកា​ ដែល​ក្នុង​នោះ​ លោក​ត្រូវ​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ផង​ដែរ​។​ ក្រៅពី​នេះ​លោក​ ត្រាំ​ ក៏​នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​។​

​លោក​ ឌូ​ទ័​រ​តេ​ បាន​ប្រកាស​ថា​ លោក​ចង់​ឃើញ​កិច្ចប្រជុំ​រួម​គ្នា​មួយ​នៅ​ហ្វី​លី​ពី​ន​ រវាង​មេដឹកនាំ​ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​រូប​លោក​ផង​ដែរ​ អំពី​បញ្ហា​កូរ៉េ​ខាងជើង​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ប្រធានាធិបតី​ហ្វី​លី​ពី​នរូ​ប​នេះ​ បាន​បញ្ជាក់​ទៀត​ថា​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក៏​គួរតែ​ត្រូវ​បាន​លើក​មក​ពិភាក្សា​ផង​ដែរ​៕

Share

Image
Image
Image