en     km
en     km

នា​យក​រដ្ឋ​មន្ត្រី​ព្រ​មាន​ឲ្យ​ប្រ​យ័ត្ន​ពី​ការ​ផ្លាស់​ប្ដូរ​

Share

ថ្លែង​ក្នុង​ពិ​ធី​ប្រ​កាស​​ផ្សព្វ​ផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​គោល​ន​យោ​បាយ​​អ​ភិ​វឌ្ឍន៍​វិ​ស័យ​ឧ​ស្សា​ហកម្ម​កម្ពុជា ឆ្នាំ​២០១៥-ឆ្នាំ២០២៥ ដែល​ធ្វើ​​នៅ​​វិ​មាន​​សន្តិ​ភាព​ នា​ថ្ងៃ​ទី២៦ ខែ​សី​ហា ឆ្នាំ​២០១៥ កន្លង​មក លោក​នា​យក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​មាន​ប្រ​សាសន៍​ជា​ច្រើន​​អំ​ពី​ការ​​ផ្លាស់​ប្ដូរ ក្នុង​នោះ​លោក​ថា​ ការ​ផ្លាស់​ប្ដូរ​មិន​មែន​ប្ដូរ​តែ​មេ​ដឹក​នាំ​នោះ​ទេ ការ​ផ្លាស់​ប្ដូរ​ជីវ​ភាព​​ប្រ​ជា​ពល​រដ្ឋ​ពី​ក្រ ទៅ​មធ្យម ក៏​ជា​ការ​ផ្លាស់​ប្ដូរ​ដែរ​។ ជា​មួយ​គ្នានេះ លោក​នា​យក​រដ្ឋ​មន្ត្រី​ក៏​​ព្រ​មាន​​ផង​ដែរ​ ឲ្យ​ប្រ​យ័ត្ន​ការ​ផ្លាស់​ប្ដូរ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម របប​ប្រ​ល័យ​ពូជ​សាសន៍ ឬ​ក៏​ការ​ផ្លាស់​ប្ដូរ​ដែល​នាំ​ឲ្យ​ប្រ​ទេស​ចូល​ជ្រៀត​ជ្រែក​ការ​ងារ​កម្ពុជា​ជា​ដើម​។ ទាក់​ទង​នឹង​ការ​ផ្លាស់​ប្ដូរ​នេះ​ដែរ សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​ន​យោ​បាយ​ថា ការ​ផ្លាស់​ប្ដូរ​តាម​បែបប្រ​ជា​ធិប​តេយ្យ​នឹង​នាំ​ឲ្យ​ប្រ​ទេស​ជាតិ​រីក​ចម្រើន។

ព័ត៌ជាសំឡេង៖

Share

Image
Image
Image