en     km
en     km

ព្រឹទ្ធសភា​អា​មេ​រិ​ក​នឹង​ធ្វើ​សេចក្ដីសម្រេច​អំពី​ការ​ធ្វើសង្គ្រាម​ប្រឆាំង​កូរ៉េ​ខាងជើង​

Share

ភ្នំពេញ៖សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC និង The Daily Post បានឱ្យដឹងថា ព្រឹទ្ធសភាអាមេរិកទាំង ១០០រូប នឹងជួបប្រជុំគ្នា ដើម្បីពិនិត្យមើលស្ថានការណ៍យោធាលើឧបទ្វីបកូរ៉េ ថាតើត្រូវធ្វើការវាយប្រហារទៅលើកូរ៉េខាងជើង ឬក៏ត្រូវទុកពេលបន្ដទៀត។

រូបភាព ពី BBC ។
រូបភាព ពី BBC ។

ការប្រជុំរបស់ព្រឹទ្ធសភាអាមេរិក ត្រូវបានរាយការណ៍មកថា រដ្ឋមន្ដ្រីការបរទេស Rex Tillerson រដ្ឋមន្ដ្រីការពារជាតិ Jim Mattess និងអគ្គនាយកចារកម្ម ដែលអ្នកទាំងបីនេះ ត្រូវហៅមកបំភ្លឺ អំពីស្ថានការណ៍យោធាលើឧបទ្វីបកូរ៉េ។

ស្របពេលនេះដែរ ប្រធានាធិបតីដូណាល់ត្រាំ កាលពីថ្ងៃ ច័ន្ទ បានទូរស័ព្ទទៅនាយករដ្ឋមន្ដ្រី ស៊ិនសូអាបេ និងប្រធានាធិបតីចិន ស៊ី ជីនភីង ដោយកិច្ចសន្ទនាគ្នានេះ ត្រូវគេរំពឹងថា ផ្ដោតទៅលើអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

សហរដ្ឋអាមេរិកគំរាមធ្វើការវាយប្រហារលើក្រុងព្យុងយ៉ាង ដោយឯកតោភាគី ប្រសិនបើប្រទេសផ្ដាច់ការមួយនេះ បន្ដបាញ់សាកល្បងកាំជ្រួចបំពាក់ដោយអាវុធនុយក្លេអ៊ែរម្ដងទៀត។

យ៉ាងណាក៏ដោយក្រុងព្យុងយ៉ាងព្រមានវិញថា នឹងធ្វើសង្គ្រាមអាវុធនុយក្លេអ៊ែរជាមួយអាមេរិក ប្រសិនបើសង្គ្រាមផ្ទុះឡើងមែននោះ៕

 

Share

Image
Image
Image