en     km
en     km

ត្រាំ​​​​​គម្រាមកូរ៉េខាងជើង​​ថា មុននឹងធ្វើសង្រ្គាម​​ត្រូវស្គាល់សមត្ថភាពកងទ័ពអាមេរិកសិន

Share

ប្រធានាធិបតីអាមេរិក ដូណាស់ត្រាំ បានលើកទូរស័ព្ទឆ្លងឆ្លើយ ជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនស៊ូអាបេ ដោយប្រាប់លោកអាបេថា អាមេរិកមានកាតព្វកិច្ចការពារខ្លួនឯង ហើយក៏ការពារសម្ព័ន្ធមិត្តដែរ ខណៈលោកព្រមានកូរ៉េខាងជើងម្តងទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍សេតវិមាន ដែលត្រូវបានផ្សព្វផ្សាយដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសានេះ។

korea

យោងតាមសេចក្តីថ្លែងការណ៍នេះ លោកត្រាំបានប្រាប់ទៅលោកអាបេ ថា បើមានសង្រ្គាម គឺអាមេរិកត្រូវជួយសម្ព័ន្ធមិត្តជាដាច់ខាត ហើយតាមរយៈនេះ អាមេរិកត្រូវបញ្ចេញសមត្ថភាពកងទ័ពរបស់ខ្លួនយ៉ាងពេញទំហឹង ដែលលោកព្រមានថា មុនធ្វើសង្រ្គាមត្រូវស្គាល់ សមត្ថភាពកងទ័ពអាមេរិកជាមុនសិន។

ការព្រមានរបស់លោក ដូណាស់ ត្រាំ  ធ្វើឡើងបន្ទាប់ពីទីប្រឹក្សារបស់លោក បានជួបប្រជុំគ្នា ហើយបានព្រមានទៅក្រុងព្យុងយ៉ាងថា នឹងមិនទុកឱ្យប្រទេសផ្តាច់ការមួយនេះ គម្រាមកំហែងសន្តិសុខពិភពលោក តាមរយៈការបាញ់កាំជ្រួចបំពាក់ដោយអាវុធនុយក្លេអ៊ែរនោះឡើយ៕AFP

 

 

 

Share

Image
Image
Image