en     km
en     km

អាមេរិកទំនងផ្ដួលរំលំរបបអាលអាសាដ ក្រោមហេតុផលអាវុធគីមី

Share

អាមេរិក ៖ សហរដ្ឋអាមេរិកបានព្រមានថាខ្លួនអាចនឹងចាត់ការដោយឯកតោភាគី(ដោយខ្លួនឯង)ទៅលើរបបប្រធាធិបតី អាលអាសាដ នៃប្រទេសស៊ីរីប្រសិនបើអង្គការសហប្រជាជាតិបរាជ័យជាថ្មីម្តងទៀតក្នុងការចាត់ការប្រឆំាងលោកអាលអាសាដ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ។

អ្វីដែលនំាឱ្យប្រទេសមហាអំណាចមួយនេះគំរាមចាត់ការទៅលើរបប អាលសាដ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ សំដៅថ្កោលទោស អាលអាសាដ មិនទាន់មានការឯកភាពគ្នាពីប្រទេសមហាអំណាចរុស្ស៊ី និងប្រទេសចិន។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានព្រមានដូចនេះបន្ទាប់ពីប្រទេសមហាអំណាចពីរទៀតគឺបារំាង និងអង់គ្លេសបានគំាទ្រសហរដ្ឋអាមេរិក មានវិធានការទៅលើរបប អាលអាសាដ ដោយសារតែមានការវាយប្រហារដោយអាវុធគីមី ពីសំណាក់កងទ័ពទៅលើជនស៊ីវិល។

លោកស្រីបានបញ្ជាក់ថាបើអង្គការសហប្រជាជាតិបន្តបរាជ័យលើរឿងនេះទៀត គឺជាពេលវេលាដែលសហរដ្ឋអាមេរិករៀបចំប្រមូលភស្តុតាងប្រឆំាងនឹងលោក អាល អាសាដ ដោយមិនចំាបាច់សុំភាគីពាក់ព័ន្ធក្នុងរឿងនេះទ្បើយ។ ការវាយប្រហារទៅលើជនស៊ីវិលដោយអាវុធគីមីដែលគេចោទថា ជាទង្វើរបស់ពួកកងទ័ពស៊ីរី បានសម្លាប់ជនស៊ីវិល យ៉ាងតិច ៧២នាក់ ក្នុងនោះកុមារ ២៥នាក់។

ការវាយប្រហារដោយអាវុធគីមីធ្លាប់កើតមានម្តងកាលពីឆ្នំា ២០១៣ ហើយពេលនោះរដ្ឋការរបស់លោក អូបាម៉ា បានគំរាម វាយលុកដើម្បីផ្តួលរំលំរបប អាលអាសាដដែរ ប៉ុន្តែបានបឈ្ឈប់ផែនការរបស់ខ្លួនវិញដោយសារតែមហាអំណាច រុស្ស៊ី ចេញ ខ្លួនមកសម្របសម្រួល។

តាមច្បាប់អន្តរជាតិហាមដាច់ខាតការប្រើប្រាស់អាវុធគីមីក្នុងការធ្វើសង្គ្រាមដែលច្បាប់នេះកំណត់ថាជាអំពើអមនុស្សធម៌ដ៏ធ្ងន់ធ្ងរ៕CNA

 

Share

Image
Image
Image