en     km
en     km

រដ្ឋាភិបាល​ថៃ​ អះអាង​ថា​ ខ្លួន​ប្រមូលប្រាក់​ពន្ធ​លើស​ផែនការ​​បាន​ ៧២៤​ពាន់​លាន​បាត​

Share

​ថៃ​៖​ អគ្គនាយក​គោលនយោបាយ​សារពើពន្ធ​នៃ​ប្រទេស​ថៃ​ បាន​និយាយ​ថា​ រយៈពេល​ ៤​ខែ​ ចុងឆ្នាំ​ ២០១៦​និង​ដើមឆ្នាំ​ ២០១៧​នេះ​ រដ្ឋាភិបាល​ប្រមូល​បាន​ប្រាក់​ពន្ធ​គ្រប់​ប្រភេទ​ទាំងអស់​នូវ​ទឹកប្រាក់​ ៧២៤​ពាន់​លាន​បាត​ ដែល​ចំនួន​នេះ​ កើន​២,២​ភាគរយ​ ។​

ប្រាក់បាតថៃ។

​លោក​ Krisda​ Chinavicharana​ បាន​បញ្ជាក់​ទៀត​ថា​ ប្រាក់​ពន្ធ​ដែល​ប្រមូល​បាន​លើស​ចំនួន​ គឺ​ បាន​មក​ពី​ចំនូល​សហគ្រាស​និង​សំណង់​អចលនទ្រព្យ​ ដែល​វា​កើន​ពី​ ២១​,​ ៨​ ភាគរយ​ មក​២៥,​ ១​ភាគរយ​ គឺ​កើន​ជាង​ការ​រំពឹង​ទុក​។​

​លោក​បានឱ្យ​ដឹង​ទៀត​ថា​ ការ​ប្រមូល​ពន្ធ​ដែល​ខ្ពស់​ជាង​ការ​រំពឹង​ទុក​ទៀត​នោះ​ គឺ​ ពន្ធ​ពី​ការ​ដកហូត​ពី​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​ និង​ស្រា​បៀ​ ។​​លោក​បាន​បញ្ជាក់​បន្ដ​ថា​ ក្រសួង​ហិរញ្ញវត្ថុ​បាន​កំណត់​ប្រភេទ​ពន្ធ​អាករ​លើ​ប្រភេទ​គោលដៅ​មួយ​ចំនួន​ទៀត​ ដែល​នាំ​អោយ​មានការ​ប្រមូល​ពន្ធ​ស​រុ​បា​មានការ​កើនឡើង​ ២,៧​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​មុនៗ​។​ ប្រភព​:Thai​ The​ Nation​ 

 

 

Share

Image
Image
Image