en     km
en     km

ចារកម្ម​កូរ៉េ​ខាងជើង​៤​នាក់​ ជាប់​ព័ន្ធ​រឿង​សម្លាប់​គីម​ ជុង​ណាំ​

Share


កូរ៉េ៖ ​កូរ៉េ​ខាងត្បូង​ ជឿជាក់​ថា​ បុរស​ជនជាតិ​កូរ៉េ​ខាងជើង​ ៤​នាក់​ មក​ពី​ភ្នាក់ងារ​ចារកម្ម​ សង្ស័យ​ជាប់​ពាក់ព័ន្ធ​លើ​អំពើ​ឃាតកម្ម​ លោក​ គីម​ ជុង​ណាំ​ បងប្រុស​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ គឹ​ម​ជុង​អ៊ុ​ន​ ។​

korean

​លោក​ គីម​ ជុង​ណាំ​ ត្រូវ​បាន​សម្លាប់​ដោយ​ការ​ដាក់​សារធាតុ​គីមី​ម្យ៉ាង​ដោយ​ស្ដ្រី​ ២​រូប​ដែល​គេ​ថា​ មួយ​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ និង​មួយទៀត​ជា​ជនជាតិ​វៀតណាម​  កាលពី​ថ្ងៃ​ទី​ ១៣​កុម្ភៈ​ នៅ​ព្រ​លាន​យន្ដហោះ​ ក្រុង​កូ​ឡា​ឡាំ​ពួរ​។​ 

​ពួក​មន្ដ្រី​ចារកម្ម​កូរ៉េ​ខាងត្បូង​បាន​ប្រាប់​សមាជិក​សភា​របស់​ខ្លួន​ថា​ ជនសង្ស័យ​ ៤​នាក់​ក្នុង​ចំនោម​ ៧​នាក់​ ត្រូវ​បាន​ចាត់តាំង​អោយទៅ​ធ្វើការ​នៅ​ម៉ាឡេ​ស៊ី​ ដោយ​ក្រសួង​សន្ដិសុខ​កូរ៉េ​ខាងជើង​។​ 

​ទាក់ទិន​រឿង​នេះ​ ប៉ូ​លី​ស​ម៉ា​ឡេ​ស៊ី​បាន​ចាប់ខ្លួន​បុរស​កូរ៉េ​ខាងជើង​ម្នាក់​ ឈ្មោះ​ Ri​ Jong​ Chol​ គឺ ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ឃាតកម្ម​លើ​លោក​ គី​ម​ ជុង​ណាំ​។​

​រហូត​មក​ដល់​ពេល​នេះ​ បុរស​កូរ៉េ​ខាងជើង​ ៦​នាក់​ ត្រូវ​ដៅ​មុខសញ្ញា​តាម​ចាប់ខ្លួន​។ ​ក្នុង​ចំណោម​ពួក​គេ​ ៤​នាក់​ដែល​សង្ស័យ​ថា​ជា​ចារកម្ម​រដ្ឋ​កូរ៉េ​ខាងជើង​ បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ភ្លាមៗ​ ទៅ​ក្រុង​ព្យុ​ង​យ៉ាង​វិញ​។​​ តែ​យ៉ាង​ហោច​ណាស់​ មន្ដ្រី​ទូត​កូរ៉េ​ខាងជើង​ម្នាក់​ក៏​ជាប់​ពា​ក័​ពន្ធ​អំពើ​ឃាតកម្ម​នេះ​ដែរ​ ។​

​មក​ដល់​ពេល​នេះ​  ទំនាក់ទំនង​កូរ៉េ​ខាងជើង​ និង​ម៉ា​ឡេ​ស៊ី​បាន​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​តានតឹង​ ដោយសារ​តែ​ក្រុង​កូ​ឡា​ឡាំ​ពួរ​មិន​ព្រម​ប្រគល់​សាកសព​លោក​ គឹ​ម​ ជុង​ណាំ​ ទៅ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ា​៕​ប្រភព​:C​ NA

Share

Image
Image
Image