en     km
en     km

អ្នកនយោបាយ​កំពូលៗ​នៅ​កម្ពុជា​ជួប​គ្នា​ទៀត​នៅ​រដ្ឋសភា​ថ្ងៃ​ទី​ ២៦​ ធ្នូ​ នេះ​

Share

​ភ្នំពេញ​៖​ ដូច​ការ​គ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ នេះ​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​ដើម្បី​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​វិសោធនកម្ម​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដែល​មាន​សម្ដេច​ ហេង​ សំ​រិ​ន​ ជា​ប្រធានរដ្ឋសភា​។​

ព្រឹកនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្ដសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥
ព្រឹកនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្ដសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥
​តាម​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ត្រី​FM102​ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នេះ​ក៏​មានការ​ចូលរួម​ពី​អ្នកនយោបាយ​កំពូលៗ​ផង​ដែរ​ទាំង​គណបក្សកាន់អំណាច​ និង​គណបក្សប្រឆាំង​ ដែល​មាន​ដូច​ជា​ ស​មេ្ដ​ច​ ហ៊ុន​ សែន​ និង​លោក​ កឹ​ម​ សុខា​ ជា​តំណាង​បក្ស​ ហើយ​លើស​ពី​នេះ​អ្នកតំណាង​រាស្ដ្រ​ទាំងអស់​ដែល​ចូលរួម​មាន​កូរ៉ុម​ ៩២​នាក់​។​

​កាលពី​ថ្ងៃ​ទី​ ០៧​ ធ្នូ​ ក្នុង​ជំនួប​ដូច​គ្នា​នេះ​ដែរ​ទាំង​សម្ដេច​ ហ៊ុន​ សែន​ សម្ដេច​ ស​ ខេ​ង​ និង​លោក​ កឹ​ម​ សុខា​ តំណាង​ឲ្យ​សម្លេង​ភាគតិច​ជំនួស​លោក​ សម​ រ​ង្ស៊ី​ បាន​ជួប​គ្នា​នៅ​ឯ​មន្ទី​រដ្ឋសភា​ ហើយ​ក្នុង​ជំនួប​នោះ​បាន​ឈាន​ដល់​ការ​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ​ និង​បន្ទាប់​មក​ទៀត​មានការ​ដោះ​លែង​មេឃុំ​គណបក្សប្រឆាំង​ម្នាក់​ដែល​ជាប់ចោទ​ពី​បទ​សូ​ប៉ាន់​សាក្សី​ ក្នុង​សំណុំរឿង​អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​

​ក្នុង​កិច្ចប្រជុំ​សភា​ពេញអង្គ​រដ្ឋសភា​នៅ​ថ្ងៃនេះ​ក៏​មានការ​រំពឹង​ទុក​ថា​ អ្នកនយោបាយ​កំពូលៗ​នឹង​បន្ដ​ជួប​គ្នា​ទៀត​៕

Share

Image
Image
Image