en     km
en     km

មន្ទីរ​បញ្ច​កោណ​ ៖​ ចិន​នឹង​ប្រគល់​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្រោម​ទឹក​ឱ្យ​អា​មេ​រិ​ក​វិញ​

Share

​អា​មេ​រិ​ក​ ៖​ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ថា​ ចិន​នឹង​ប្រគល់​វិល​ត្រឡប់​មក​វិញ​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្រោម​ទឹក​ដែល​ចិន​បាន​រឹបអូស​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

រូបភាពពីBBC
រូបភាពពីBBC
​ចិន​បាន​ឃាត់​យក​នាវា​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ដែនសមុទ្រ​អន្តរជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ យ៉ាងណា​ នៅ​មិន​ទាន់​មានការ​ពន្យល់​ពី​មូល ហេតុ​ និង​ការ​ចោទប្រកាន់​ពី​សហរដ្ឋអាមេរិក​នៃ​ឧប្បត្តិ​ហេតុនេះ​នៅឡើយ​នោះ​ទេ​។​

ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​ទើប​ជាប់​ឆ្នោត​លោក​ Donald​ Trump​ បាន​ចោទប្រកាន់​ចិន​ថា​ បាន​លួច​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្រោម​ទឹក​របស់​អា​មេ​រិ​ក​។​ ​លោក​ ដូ​ណា​ល់​ ត្រាំ​ បាន​និយាយ​លើ​ប្រព័ន្ធ​ទ្វី​ត​ធើ​ថា​៖«​យើង​គួរតែ​ប្រាប់​ចិន​ថា​ យើង​មិន​ចង់ឱ្យ​យន្តហោះ​គ្មាន​មនុស្ស​បើក​នោះ​ត្រឡប់​មក​វិញ​ទេ​ ព្រោះ​ពួក​គេ​បាន​លួច​ -​ អនុញ្ញាត​ឱ្យ​ពួក​គេ​រក្សា​វា​ចុះ​!»​។

​ហេតុការណ៍​នេះ​ ស្ថិត​ក្នុង​ចំណោម​ការ​ប្រឈម​មុខ​យោធា​ធ្ងន់ធ្ងរ​បំផុត​រវាង​មហាអំណាច​ទាំង​ពីរ​សម្រាប់​ទស​វត្ស​នេះ​។​

មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត​ក្រោម​ទឹក​គ្មាន​មនុស្ស​បើក​(UUV)​នេះ​ ត្រូវ​បាន​ប្រើ​ដើម្បី​អនុវត្ត​ការ​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​នៅ​បាតសមុទ្រ​។​

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក​ Peter​ Cook​ និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​តាម​រយៈ​ការ​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ចិន​នេះ​ យើង​ទទួល​បានការ​យល់ព្រម​ពិ​ចិន​ថា​ នឹង​ប្រគល់​វិល​ត្រឡប់​មក​វិញ​នូវ​ UUV​ ទៅ​សហរដ្ឋអាមេរិក​វិញ​»​។​

ក្រសួងការពារជាតិ​ចិន​និយាយ​ថា​ នាវា​នេះ​នឹង​ត្រូវ​បាន​ប្រគល់​ត្រឡប់​ទៅ​វិញ​នៅ​ពេល​សមរម្យ​ណាមួយ​ តែ​មិន​ច្បាស់លាស់​នៅ​ពេល​ណា​អាច​នឹង​កើតឡើង​នោះ​ទេ​៕​ប្រភព​៖BBC

Share

Image
Image
Image