en     km
en     km

ប្រធានាធិបតី​រុ​ស្ស៊ី​ចាប់ផ្ដើម​ចរចា​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​អំពី​ជំ​លោះ​ដែនទឹក​

Share

នៅ​ថ្ងៃ​សុក្រ​ទី​១៦​ធ្នូ​នេះ​ ប្រធានាធិបតី​នៃ​ប្រទេស​រុ​ស្ស៊ី​ លោក ​ផ្លា ​ឌី​មៀរ​ពូ​ទី​ន​ ដែល​ទៅ​ដល់​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ចាប់ផ្ដើម​ចរចា​ជាមួយនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ី​ន​សូ​អា​បេ​អំពី​ជំ​លោះ​ដែនទឹក​ដោយសារ​អតីត​សហភាព​សូ​វៀតបាន​រឹបអូស​កោះ​ជប៉ុន​មួយ​ចំនួន​ក្រោយ​ពី​សង្គ្រាមលោក​លើក​ទី​២​ ។​ ​
putin01
តាម​ទី​ក្នា​ក់​ងារ​សារព័ត៌មាន​រ៉​យ​ទ័​រ​ លោកពូ​ទី​ន​ និង​ លោក​ ស៊ិ​ន​ សូ​អា​បេ​ មិន​ត្រឹមតែ​លើក​ឡើង​ពី​បញ្ហា​ជម្លោះ​ដែន​កោះ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​លើក​ឡើង​អំពី​សហ​ប្រតិបត្តិ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

​ប្រធានាធិបតី​រុ​ស្ស៊ី​ ផ្លា​ឌី​មៀរ​ពូ​ទី​ន​ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃនេះ​ ត្រូវ​គេ​រំពឹង​ថា​  លោក​នឹង​ផ្សះផ្សា​ ដំបៅ​ស្នាម​ដែល​កើត​មាន​ជា​ប្រវត្តិសាស្ដ្រ​ ហើយ​មាន​ទំនុកចិត្ត​ចំពោះ​គ្នា​ឡើង​វិញ​។​ ប៉ុន្ដែ​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ ទស្សនកិច្ច​របស់​លោកពូ​ទី​ន​ ផ្ដើម​ឱ្យ​មានការ​ចោទសួរ​អំពី​សម្ព័​នភា​ពរ​វាង​រុ​ស្ស៊ី​ និង​ប្រទេស​ចិន​ ខណៈ​ដែល​ទីក្រុង​តូ​ក្យូ​និង​ទីក្រុង​ប៉េ​កាំ​ង​ មាន​ជម្លោះ​ជាមួយ​គ្នា​យ៉ាង​ខ្លាំង​លើ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងកើត​៕​ប្រភព​:REUTER

Share

Image
Image
Image