en     km
en     km

មេ​បក្ស​ប្រឆាំង​នៅ​ម៉ា​ឡេ​ស៊ី​នៅ​តែ​បាត់បង់​ឱកាស​ធ្វើ​នយោបាយ​

Share

​កូ​ឡា​ឡាំ​ពួ​៖​ មេដឹកនាំ​បក្ស​ប្រឆាំង​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​គឺ​លោក​ អាន់​វ៉ា​អ៊ី​ ប្រា​ហ៊ី​ម​ បាន​បាត់បង់​ឱកាស​នៃ​ការ​ប្ដឹង​សាទុក្ខ​ដោយសារ​តែ​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រម​ឲ្យ​លោក​ស្ថិត​ក្នុង​ពន្ធនាគារ​ដដែល​។​

លោក Anwar Ibrahim ប្រធានគណបក្សប្រឆាំងនៅម៉ាឡេស៊ី កំពុងជាប់ពន្ធនាគារ
លោក Anwar Ibrahim ប្រធានគណបក្សប្រឆាំងនៅម៉ាឡេស៊ី កំពុងជាប់ពន្ធនាគារ
កាលពី​ឆ្នាំ​ ២០១៤​ មេដឹកនាំ​បក្ស​ប្រឆាំង​ប្រទេស​ម៉ា​ឡេ​ស៊ី​រូប​នេះ​ត្រូវ​បាន​តុលាការ​ជាន់​ទាប​ប្រទេស​ម៉ា​ឡេ​ស៊ី​ផ្ដន្ទាទោស​ ៥​ឆ្នាំ​ ពី​បទ​សេពសន្ថវៈ​អក្សរ​របស់​ខ្លួន​ដោយ​ខុស​នឹង​ច្បាប់​សាសនា​ឥ​ស្លា​ម​។​ ប៉ុន្ដែ​រឿង​ក្ដី​នេះ​លោក​ អាន់​វ៉ា​ បាន​ច្រានចោល​ដោយ​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​។​ ការ​ប្រកាស​សាលក្រម​របស់​តុលាការ​កំ​ពូ​ង​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៤​ ធ្នូ​ គឺ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​នឹង​ចំពោះ​មុខ​គ្រួសារ​របស់​លោក​។

​ចៅក្រម​ម្នាក់​របស់​តុលាការ​កំពូល​គឺ​លោក​ Zulkefli​ Ahmad​ Makinudin​ បាន​និយាយ​ថា​ បណ្ដឹងសាទុក្ខ​របស់​ជនជាប់ចោទ​មិន​មាន​ទម្ងន់​ផ្លូវច្បាប់​ឡើយ​។​ លោក​ អាន់​វ៉ា​អី​ប្រា​ហ៊ី​ម​ គឺជា​មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​តែ​មួយ​គត់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ លោក​ធ្លាប់​កាន់​តំណែង​រដ្ឋាភិបាល​របស់​គណបក្ស​ UMNO​ ជា​ឧបនាយករដ្ឋមន្ដ្រី​។

នៅ​ពេល​លោក​ចាក​ចេញពី​គណបក្ស​គ្រប់គ្រង​អំណាច​នេះ​កាលពី​ឆ្នាំ​ ២០០៧​ លោក​ក៏​មានរឿង​អាស្រូវ​កើតឡើង​។​ អ្នកវិភាគ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​គិត​ថា​ ការ​ចាប់ខ្លួន​និង​ការ​កាត់ទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ​គ្រាន់តែ​ជា​ការ​បំបិទ​សម្លេង​របស់​ក្រុមប្រឆាំង​តែ​ប៉ុណ្ណោះ​៕​ ប្រភព​:​ CNA

Share

Image
Image
Image