en     km
en     km

ក្រសួងសុខាភិបាល​រក​ឃើញ​ជំងឺ​ហ្សី​កា​ ១​ ករណី​ នៅ​ខេត្តកំពង់ចាម​ សម្រាប់​ឆ្នាំ​២០១៦

Share

ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ជំងឺ​ហ្សី​កា​មួយ​ករណី​ដំបូង​គេ​នៅ​កម្ពុជា​កើត​លើ​បុរស​ម្នាក់​មាន​អាយុ​ ៤៤​ ឆ្នាំ​ ស្ថិត​នៅ​ភូមិ​តា​មាង​ ឃុំ​កោះ​រកា​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។​ នេះ​បើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​។​

zika18
ការ​រក​ឃើញ​ជំងឺ​ហ្សី​កា​នេះ​ បន្ទាប់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​ កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ១១​ វិច្ឆិកា​ បាន​រក​ឃើញ​វិ​រុស​ហ្ស៊ី​កា​ វិជ្ជមាន​ នៅ​ក្នុង​ឈាម​បុរស​វ័យ​ ៤៤​ ឆ្នាំ​ ពេល​គាត់​មក​សម្រាក់​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ តុលា​ ដោយ​គាត់​មាន​អាកា​រៈ​ស្រ​ដៀង​ជំងឺគ្រុនឈាម​ តែ​បុរស​នោះ​បានជា​សះស្បើយ​ ក្រោយ​សម្រាក់​ពន្យា​បាល​ចំនួន​ ៤​ ថ្ងៃ​បន្ទាប់​។​

​ករណី​វីរុស​ហ្ស៊ី​កា​ ឆ្លង​មក​មនុស្ស​តាម​រយៈ​សត្វ​មូស​ខ្លា​ ដែល​មាន​ផ្ទុក​វីរុស​ហ្ស៊ី​កា​ ហើយ​ជំងឺ​ហ្ស៊ី​កា​ក៏​អាច​ឆ្លង់​តាម​រយៈ​រួម​ភេទ​ដែរ​ ប្រសិនបើ​រួម​ភេទ​ជាមួយ​អ្នក​ផ្ទុក​ ឬ​មាន​វីរុស​ហ្ស៊ី​កា​។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ វីរុស​ហ្ស៊ី​កា​គឺ​ជំងឺ​ស្រាល​មិន​ធ្ងន់ធ្ងរ​ទេ​។​ រោគ​សញ្ញា​ទូទៅ​ ដូច​ជា​ គ្រុនក្តៅ​ស្ទិញៗ​ និង​កន្ទួល​ក្រហម​លើ​ស្បែក​ ភ្នែក​ឡើង​ក្រហម​ ឈឺ​សាច់ដុំ​ ឈឺសន្លាក់​ និង​អស់កម្លាំង​ជាដើម​។​ ប្រជាពលរដ្ឋ​ការពារ​ជំងឺ​ហ្ស៊ី​កា​នេះ​ ត្រូវ​ជៀសវៀង​មូស​ខ្លាខាំ​ និង​ត្រូវ​លុប​បំបាត់​ជំរក​មូស​ខ្លា​ជាដើម​។​

​ក្រសួងសុខាភិបាល​អះអាង​ថា​ នេះ​ជា​ករណី​ទី​៨​ សម្រាប់​កម្ពុជា​ ដែល​មាន​វីរុស​ហ្ស៊ី​កា​វិជ្ជមាន​ តាំងពី​ឆ្នាំ​២០០៧​។​ ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ បើ​សង្ស័យ​ថា​មាន​រោគ​សញ្ញា​ជំងឺ​ហ្ស៊ី​កា​ ត្រូវ​ទូរស័ព្ទ​ទៅ​សេវា​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​ ឬ​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ ០១៥​ /០១២​ ៨២៥​ ៤២៤​ ដើម្បី​សួរ​ អំពី​ជំងឺ​ហ្ស៊ី​កា​៕

Share

Image
Image
Image