en     km
en     km

​ការ​ពន្យល់​អំពី​ពិធី​សំពះគ្រូ​ និង​ការ​កំណត់​វេលា​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ប្រារព្ធ​🔊

Share

ភ្នំពេញ ៖ ​តាម​ជំនឿ​របស់​ប្រជាជន​ខ្មែរ​ ពិធី​សំពះគ្រូ​ ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ និង​រម្លឹក​ដល់​គុណគ្រូ​បា​អាចារ្យ​ដែល​បាន​ផ្តល់​ចំណេះដឹង​ដល់​ខ្លួន​។​ ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ​ ។​

ពិធី​សំពះគ្រូ​ ជា​ពិធី​មួយ​បង្ហាញ​ពី​កាតព្វកិច្ច​ប្រកបដោយ​គុណូបការៈ​យ៉ាង​ជ្រាលជ្រៅ​របស់​សិស្ស​ចំពោះ​គ្រូ​ ដែល​សិស្ស​រំឭក​ដល់​ស្នាដៃ​របស់​គ្រូ​ ឬ​ រំឭក​វិញ្ញាណក្ខន្ធ​ និង​វីរជន​ទាំងឡាយ​ ក្រោយ​មរណភាព​ក្លាយជា​អ្នកតា​ ឬ​ ទេពតា​ជាដើម​។​

តែ​អ្វី​ដែល​គេ​សម្គាល់​នោះ​ ការ​ប្រារព្ធ​ពិធី​នេះ​ គេ​តែង​ជ្រើសរើស​យក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ដើម្បី​រៀបចំ​ពិធី​នេះ​ ព្រោះ​ជា​ជំនឿ​ និង​ទម្លាប់​តាំងពី​សម័យ​បុរាណ​មក​។​

​ហេតុ​អ្វី​បានជា​គេ​ជ្រើសរើស​ យក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ ដើម្បី​ប្រារព្ធ​ពិធី​នេះ​?​ តទៅ​នេះ​ សូម​អញ្ជើញ​ស្តាប់​នាទី​កំសាន្ត​ដែល​រៀបរាង​ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​៖

 

អ្នកសិល្បៈជើងចាស់ និងអ្នកសិល្បៈជំនាន់ក្រោយកំពុងរៀបចំពិធីសំពះគ្រូ នៅមន្ទីរវប្បធម៌ភ្នំពេញ។រូបភាពWMC
អ្នកសិល្បៈជើងចាស់ និងអ្នកសិល្បៈជំនាន់ក្រោយកំពុងរៀបចំពិធីសំពះគ្រូ នៅមន្ទីរវប្បធម៌ភ្នំពេញ។រូបភាពWMC

Share

Image
Image
Image