en     km
en     km

ពី​ស្ត្រីជន​ភៀសខ្លួន​សូ​ម៉ា​លី​នាង​ Ilhan​ Omar ​ក្លាយជា​តំណាងរាស្ត្រ​អា​មេ​រិ​ក​

Share

​វ៉ា​ស៊ី​ន​តោន​៖​នាង​ Ilhan​ Omar​ ស្ត្រីជន​ភៀសខ្លួន​នៃ​ប្រទេស​សូ​ម៉ា​លី​ហើយ​ក៏​ជា​ម្ដាយ​នៃ​កូន​៣​នា ក់​ផង​បាន​ក្លាយជា​អ្នក​តំ​ណា​រាស្ត្រ​សូ​ម៉ា​លី​-​អា​មេ​រិ​ក​ដំបូង​គេ​នៅ​ក្នុង​សភា​សហរដ្ឋអាមេរិក​នៅ​រដ្ឋ​ Minnesota​ ដែល​ទើប​ជាប់​ឆ្នោត​កាលពី​ថ្ងៃ​ទី​ ៨ ​វិច្ឆិកា​ ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​។​

នាង​ Ilhan​ Omar​ បាន​ក្លាយជា​អ្នក​តំ​ណា​រាស្ត្រ​សូ​ម៉ា​លី​-​អា​មេ​រិ​ក​ ដំបូង​គេ​នៅ​ក្នុង​សភា​សហរដ្ឋអាមេរិក​នៅ​រដ្ឋ​ Minnesota​
នាង​ Ilhan​ Omar​ បាន​ក្លាយជា​អ្នក​តំ​ណា​រាស្ត្រ​សូ​ម៉ា​លី​-​អា​មេ​រិ​ក​ ដំបូង​គេ​នៅ​ក្នុង​សភា​សហរដ្ឋអាមេរិក​នៅ​រដ្ឋ​ Minnesota​

​នាង​ Ilhan​ Omar​ អាយុ​ ៣៤​ ឆ្នាំ​ បាន​រត់​ភៀសខ្លួន​ពី​ប្រទេស​កេ​ន​យ៉ា​នៅ​ឆ្នាំ​១៩៩៥​អំឡុង​ប្រទេស​របស់​នាង​កើត​សង្គ្រាមស៊ីវិល​និង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

​នាង​ ត្រ​វ​បាន​បង្ខំ​រៀប​ការ​តាំងនៅ​វ័យ​ជំទង់​គឺ​នៅ​ពេល​នាង​រស់នៅ​ក្នុង​ជំរុំ​នៃ​ជនភៀសខ្លួន​ នៅ​ប្រទេស​កេ​ន​យ៉ា​។​ ស្ត្រី​កាន់សាសនា​ម៉ូ​ស្លី​ម​រូប​នេះ​បាន​មក​រស់នៅ​អា​មេ​រិ​ក​ឆ្នាំ​១៩៩៥​ ក៏​ចាប់​រៀន​ឡើង​វិញ​។​ ភាសា​អង់គ្លេស​បាន​ក្លាយជា​មុខ​វិជ្ជា​មួយ​ដែល​នាង​ត្រូវ​ចាប់​ឱ្យ​ជាប់​ ហើយ​ក្លាយជា​អ្នកបកប្រែ​ភាសា​។​ ដោយ​មិនយូរ​ប៉ុន្មាន​នាង​ក៏​ចូល​ប្រឡូក​ក្នុង​ការងារ​សង្គម​ នៅ​អា​មេ​រិ​ក​ហើយ​ក្លាយជា​ស្ត្រី​សូ​ម៉ា​លី​ល្បី ឈ្មោះ​តំណាង​ឱ្យ​ស្ត្រី​មក​ពី​ទ្វីប​អា​ហ្រិ្វ​ក​។​

​នាង​ Ilhan​ Omar​ បាន​និយាយ​ថា​៖«​ខ្ញុំ​គិត​ថា​ ខ្ញុំ​បាន​នាំ​សំឡេង​យុវវ័យ​  សំឡេង​ ស្ត្រី​ នៅ​សហគមន៍​អា ហ្វ្រិក​ សំឡេង​ ម៉ូ​ស្លិ​ម​ និង​សំឡេង​ អ្នក​ម្ដាយ​ មក​កាន់​ទី​នេះ​គឺ​ ស្វែងរក​ឱកាស​ មួយ​ ដើម្បី​ សេរីភាព​»​ ។​

​នាង​បាន​ឈ្នះ​ឆ្នោត​ដោយ​សំឡេង​គាំទ្រ​លើសលប់​។​ នាង​បាន​ប្រាប់​អ្នកគាំទ្រ​ថា​របៀបវារៈ​របស់​នាង​គឺ​ផ្ដោត​លើ​ យុត្តិធម៌​។​

​នាង​ Ilhan​ Omar​ បន្ដ​ថា​៖«​ខ្ញុំ​នឹង​មិន​ បោះបង់​ចោល​ ការ​តស៊ូ​របស់ខ្ញុំ​ ដើម្បី​ប្រជាធិបតេយ្យ​ សម្រាប់​ប្រ ទេស​ខ្ញុំ​ និង​សហគមន៍​របស់ខ្ញុំ​នៅ​រដ្ឋ​ Minnesota​ ដែល​បាន​ផ្ដល់​មោទនភាព​ឱ្យ​ខ្ញុំ​ ។​ ខ្ញុំ​តស៊ូ​ដើម្បី​អ្នក​ ហើយ​អ្នក​ បាន​ជួយ​គាំទ្រ​ គឺ​ខ្ញុំ​តស៊ូ​ដើម្បី​អ្នកជា​និច្ច​»​

​លោក​ Mohamed​ Omar​ Giama​ ជា​ជន​ភៀស​សូ​មាលី​ម្នាក់​ដែរ​ និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​ សូ​ម៉ា​លី​ ប្រចាំ​សហភាព​អឺរ៉ុប​បាន​សម្ដែង​មោទនភាព​ក្រៃ​លែង​ដែល​មាន​ស្រី្ត​សូ​ម៉ា​លី​គឺ​នាង​ Ilhan​ Omar​  ក្លាយជា​អ្នកតំណាង​រាស្ត្រ​អា​មេ​រិ​ក​-​សូ​ម៉ា​លី​៕​

Share

Image
Image
Image