en     km
en     km

លោក​ ដូ​ណា​ល់ត្រាំ ​ថា​នឹង​ចាប់​បញ្ជូនអន្តោប្រវេសន៍​ខុសច្បាប់​ ៣​លាន​នាក់​ចេញពី​អា​មេ​រិ​ក​

Share

​វ៉ា​ស៊ី​ន​តោន​៖​ ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​នៃ​សហរដ្ឋអាមេរិក​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​និយា យថា​ ផែន​ការណ៍​ ១០០​ថ្ងៃ​របស់​លោក​គឺ​រៀបចំ​ត្រួតពិនិត្យ​ជនអន្ដោប្រវេសន៍​ណា​ដែល​ខុសច្បា ប់​ឲ្យ​ចេញពី​អា​មេ​រិ​ក​។​ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CBS​ លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​ជនជាតិ​ស្បែក​សភាគ​ច្រើន​ចាត់​ទុក​ថា​ ជា​អ្នក​ជាតិនិយម​អា​មេ​រិ​កបាន​និយាយ​ថា​ អាទិភាព​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​គឺ​លោក​ត្រូវ​ពិនិត្យ​មើល​កំណត់ហេតុ​ឧក្រឹដ្ឋ​កម្ម​ដែល​ទាក់ទង​ទៅ​នឹង​ជនអន្ដោប្រវេសន៍​និង​ឈ្មួញ​រត់ពន្ធ​គ្រឿងញៀន​ ដែល​លោក​ថា​បាន​បំផ្លា ញ​វប្បធម៌​និង​បង្ក​ឲ្យ​អសន្ដិសុខ​សង្គម​អា​មេ​រិ​ក​។​

ជញ្ជាំងរវាងអាមរិក និងប្រទេសមិកស៊ិក ប្រភពពី BBC
គម្រោងសង់ជញ្ជាំងរវាងអាមរិក និងប្រទេសមិកស៊ិក ប្រភពពី BBC

​តាម​រយ​បាយ​ការណ៍​របស់​សភា​អា​មេ​រិ​ក​និង​ក្រសួងអន្ដោប្រវេសន៍​គឺ​រក​ឃើញ​ជនអន្ដោប្រវេសន៍​ ១​សែន​ ៧​ម៉ឺន​ ៨​ពាន់​នាក់​ជា​ជន​ឧក្រឹដ្ឋ​គឺ​ក្នុង​ចំណោម​អន្ដោប្រវេសន៍​ខុសច្បាប់​ចំនួន​ ៣​លាន​នាក់​ទៀត​ដែល​ក្រុ ម​ទាំងនេះ​គឺ​សុទ្ធតែ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញពី​អា​មេ​រិ​ក​។

​លោក​ ត្រាំ​ បាន​និយាយ​ទៀត​ថា​ លោក​មិន​រើសអើង​ជាតិ​សាសន៍​អ្វី​នោះ​ទេ​ប៉ុន្ដែ​លោក​ត្រូវ​ពិនិត្យ​មើល​ការ​គ្រប់គ្រង​ច្បាប់​អន្ដោប្រវេសន៍​ឡើង​វិញ​។​ អន្ដោប្រវេសន៍​ដែល​ចូល​ទៅ​នៅ​អា​មេ​រិ​ក​ច្រើន​ជាងគេ​គឺ​ជនជាតិ​ មិ​ក​ស៊ិ​ក​។

​កាលពី​ក្នុង​រដូវ​រក​សម្លេង​ឆ្នោត​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ព្រមាន​ថា​ផែន​ការណ៍​ ១០០​ថ្ងៃ​របស់​លោក​គឺ​ពិនិត្យ​មើល​ការ​សង់​របង​បេតុង​ជាប់​ព្រំដែន​ប្រទេស​ មិ​ក​ស៊ិ​ក​ គឺ​ប្រយោជន៍​មិន​ឲ្យ​ជនជាតិ​ប្រទេស​នេះ​ចូល​ទឹកដី​អា​មេ​រិ​កបាន​ដោយ​ងាយ​នោះ​ទេ​។

​ទាក់ទិន​និង​រឿង​នេះ​មេ​ក​ដឹកនាំ​ មិ​ក​ស៊ិ​ក​ និយាយ​ថា​ គេ​មិន​ជំទាស់​និង​ការ​សង់​របង​នេះ​ទេ​ប៉ុន្ដែ​រដ្ឋាភិ បាល​មិ​ក​ស៊ិ​ក​មិន​ត្រូវ​ចំណាយ​លុយ​អ្វី​ដើម្បី​ធ្វើ​រឿង​នេះ​ឡើយ​។​ នៅ​សហរដ្ឋអាមេរិក​មិន​មាន​តែ​ជាតិ​សាសន៍​ មិ​ក​ស៊ិ​ក​ មួយ​នោះ​ទេ​ដែល​ត្រូវ​បាន​គេ​រាប់​ថា​ជា​ជនអន្ដោប្រវេសន៍​ក្នុង​នោះ​ក៏​មាន​ជាតិ​សាសន៍​ជា​ច្រើន​ទៀត​ដែរ​ ដូច​ជា​ បណ្ដា​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​។

​លោក​ ដូ​ណា​ល់​ត្រាំ​ នឹង​ចូល​កាន់​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​បន្ទាប់​ពី​លោក​ឈ្នះ​ឆ្នោត​លើ​លោកស្រី​ គ្លី​ន​តុ​ន​ នៅ​ថ្ងៃ​ទី​ ២០​ មក​រា​ ឆ្នាំ​ ២០១៧៕​ ប្រភព​៖BBC

Share

Image
Image
Image