en     km
en     km

ថៃ​បង្ហាញ​គម្រោង​ប្រាក់​កម្ចី​ជួយ​ដល់​កសិករ​ ខណៈ​តម្លៃ​ស្រូវ​កំពុង​ចុះថោក​

Share

ក្រុង​បាងកក​ ៖​ នៅ​ថ្ងៃ​ច័ន្ទ​ទី​ ០៧​ វិច្ឆិកា​នេះ​ គណៈកម្មាធិការ​ស្រូវ​អង្ករ​ថៃ​ បាន​ប្រកាស​ពី​គម្រោង​ប្រាក់​កម្ចី​ថ្មី​ជួយ​ដល់​ប្រជា​កសិករ​ថៃ​ សម្រាប់​ការ​ស្តុក​អង្ករ​សែន​ក្រអូប​ និង​អង្ករ​ផ្កាម្លិះ​ ដើម្បី​ជួយ​ដល់​កសិករ​ដែល​ជួប​ការ​លំបាក​ ខណៈ​ប្រភេទ​ទាំង​ពីរ​ខាងលើ​កំពុង​ធ្លាក់​ថ្លៃ​ទាប​។​

កសិករថៃកំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ តែអ្នកនយោបាយថៃវិញ​កំពុងទាញយកស្ថានភាពនេះមករកប្រជាប្រិយភាពតៅវិញ។រូបភាពពីReuters
កសិករថៃកំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ តែអ្នកនយោបាយថៃវិញ​កំពុងទាញយកស្ថានភាពនេះមករកប្រជាប្រិយភាពតៅវិញ។រូបភាពពីReuters

តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ បានឱ្យ​ដឹង​ថា​ កសិករ​ថៃ​នឹង​ទទួល​បាន​ប្រាក់​កម្ចី​ ១៥០០០​ បាត​ ឬ​(​ស្មើនឹង​ ៤២៨.៣៣​ ដុល្លារ​)​ សម្រាប់​កសិករ​ណា​ដែល​មាន​ស្រូវ​ផ្កាម្លិះ​ក្នុង​ជង្រុក​មួយ​តោន​។​

ចំណែក​កសិករ​ណា​ដែល​បាន​រក្សា​ទុក​ប្រភេទ​អង្ករ​សែន​ក្រអូប​វិញ​ គឺ​អាច​ទទួល​ប្រាក់​កម្ចី​បាន​ ១១​ ៣០០​ បាត​ ឬ​ស្មើនឹង​(៣២២.៦៧​ ដុល្លារ​)​ ក្នុង​អង្ករ​មួយ​តោន​។​

យ៉ាងណាមិញ​គណៈកម្មាធិការ​នេះ​ មិន​ទាន់​បាន​ប្រកាស​ពី​ថវិកា​សរុប​សម្រាប់​គម្រោង​ថ្មី​នេះ​នៅឡើយ​ទេ​។​

នយោបាយ​ស្រូវ​អង្ករ​ក្នុង​ប្រទេស​ថៃ​ កំពុង​ក្លាយជា​សមរភូមិ​ប្រយុទ្ធ​រវាង​របប​យោធា​ថ្មី​ដែល​កាន់​អំណាច​និង​គណបក្សប្រឆាំង​ផង​ដែរ​ ដើម្បី​ទាក់ ទាញ​ការ​គាំទ្រ​ពី​សំណាក់​ពលរដ្ឋ​ថៃ​ ចំ​ពេល​ដែល​ប្រជា​កសិករ​កំពុង​កើតក្តី​ព្រួយបារម្ភ​ ថា​អាច​ជា​ចំណុច​ចាប់ផ្តើម​នៃ​ជម្លោះ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ មក​ដល់​៕​ប្រភព​៖CNA

Share

Image
Image
Image