en     km
en     km

ឥណ្ឌា​នឹង​ទិញ​យន្តហោះ​សង្គ្រោះ​ US-2​ ពី​ជប៉ុន​ក្នុង​ទំហំ​ទឹកប្រាក់​ ១,៥​ ពាន់​លាន​ដុល្លារ​

Share

ក្រុង​តូ​ក្យូ​ ៖​ ក្រសួងការពារជាតិ​ឥណ្ឌា​នឹង​សម្រេច​យល់ព្រម​នៅ​ថ្ងៃ​ចន្ទ​ទី​០៧​ វិច្ឆិកា​ស្អែក​នេះ​ ដើម្បី​ទិញ​យន្តហោះ​សង្គ្រោះ​ US-2​ ដែល​អាច​ចុះ​ចត​ទាំង​នៅ​លើ​ទឹក​ និង​លើគោក​បាន​ ចំនួន​ ១២​ គ្រឿង​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឧស្សាហកម្ម​ ស៊ី​ន​មេ​វ៉ា​(ShinMaywa)​ ក្នុង​តម្លៃ​ចន្លោះ​ពី​ ១,៥​ ទៅ​ ១,៦​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ នេះ​បើ​តាម​កាសែត​ Nikkei​ បាន​រាយការណ៍​នៅ​ថ្ងៃអាទិត្យ​ទី​ ០៦​ វិច្ឆិកា​នេះ​។​

យន្តហោះUS-2 របស់ជប៉ុន អាចចុះចតលើផ្ទៃទឹក និងលើគោកបាន។
យន្តហោះUS-2 របស់ជប៉ុន អាចចុះចតលើផ្ទៃទឹក និងលើគោកបាន។

​ប្រទេស​ជប៉ុន​ និង​ ប្រទេស​ឥណ្ឌា​បាន​ធ្វើការ​ពិភាក្សា​ទៅ​លើ​ការ​ទិញ​លក់​យន្តហោះ​ប្រភេទ​នេះ​ អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​។​ ហើយ​ការ​លក់​សម្ភារ​យោធា​នេះ​ ជា​លើក​ដំបូង​ហើយ​របស់​ជប៉ុន​ ចាប់តាំងពី​លោកនាយក​រដ្ឋមន្ត្រី​ ស៊ី​ន​ ហ្សូ​អា​បេ​ បាន​លុប​ចោលការ​ហាមឃាត់​រយៈពេល​ ៥០​ ឆ្នាំ​លើ​ការ​នាំ​ចេញ​អាវុធ​ ហើយ​វា​ក៏​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ ទំនាក់ទំនង​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​។​

​កាសែត​ Nikkei​ បាន​លើកយក​សម្តី​ពី​មន្ត្រី​ក្រសួង​ជាន់ខ្ពស់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​សរសេរ​ថា​ ក្រសួងការពារជាតិ​ឥណ្ឌា​នឹង​អនុម័ត​លើ​សំន្នើ​ទិញ​យន្តហោះ​ US-2​ ចំនួន​ ១២​ គ្រឿង​ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការពារ​ជាតិ​ ដែល​គ្រោង​ទិញ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ ។

យន្តហោះUS-2 របស់ជប៉ុន អាចចុះចតលើផ្ទៃទឹក និងលើគោកបាន។
យន្តហោះUS-2 របស់ជប៉ុន អាចចុះចតលើផ្ទៃទឹក និងលើគោកបាន។

​កាសែត​ Nikkei​ ក៏​បាន​បន្ត​ថា​ កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​នេះ​នឹង​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ដែល​បាន​ចុះហត្ថ លេខា​ដោយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ Narendra​ Modi​ នា​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ទៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​។​

កាសែត​ Nikkei​ បាន​រាយការណ៍​បន្ថែម​ថា​ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នោះ​ លោក​ អា​បេ​ ក៏​បាន​ជម្រុញ​ឱ្យ​លោក​ ម៉ូ​ឌី​ ពង្រីក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​រថភ្លើង​ល្បឿន​លឿន​របស់​ជប៉ុន​ផង​ដែរ​៕
​ប្រភព​៖CNA

Share

Image
Image
Image