en     km
en     km

​បើ​លោក​ ដូ​ ណា​ល់​ត្រាំ​ ឈ្នះ​ឆ្នោត​ អាច​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​? (មានសំឡេង)

Share

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អា​មេ​រិ​ក​ ជិត​ចូល​មក​ដល់​អ្នក​សង្កេតការណ៍​អន្ដរជាតិ​ និង​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន​ រួម​ទាំង​ពលរដ្ឋ​អា​មេរិ​ក​ និង​ប្រទេស​ដ៏​ទៃ​ កំពុង​តែ​សម្លឹង​បាញ់​ឆ្ពោះទៅ​សេត​វិមាន​អា​មេ​រិ​ក​ ដែល​គេ​គិត​ថា​ ឥស្សរជន​អា​មេ​រិ​ក​ពីរ​រូប​ អាច​នឹង​មាន​ម្នាក់​មាន​វាសនា​ចូល​ទៅ​កាន់​ ការិយាល័យ​ពងក្រពើ​។​

បេក្ខជនមកពីគណបក្សសាធារណរដ្ឋ មហាសេដ្ឋីអចលនទ្រព្យ លោកដូណាល់ ត្រាំ
បេក្ខជនមកពីគណបក្សសាធារណរដ្ឋ មហាសេដ្ឋីអចលនទ្រព្យ លោកដូណាល់ ត្រាំ

នៅ​ក្នុង​ការ​ឃោសនាបោះឆ្នោត​កន្លង​មកនេះ​ បេក្ខជន​ដូ​ណា​ល់​ ត្រាំ​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ និង​សម​ភាគី​ លោកស្រី​ គ្លី​ន​ តុ​ន​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ពួក​គេ​ត្រូវ​​ប្រើប្រាស់​យុទ្ធនាការ​យ៉ាង​ប៉ិន​ប្រសប់​ ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​ប្រជាជន​អា​មេ​រិ​ក​។​​ប៉ុន្ដែ​នៅ​ក្នុង​យុទ្ធនាការ​នេះ​ បេក្ខជន​ទាំង​ពីរ​ ដែល​ក្រៅពី​ផ្ដោត​សំខាន់​លើ​គោលនយោបាយ​ការ​បរទេស​ គឺ​ ពួក​គាត់​ផ្ដោត​សំខាន់​ទៅ​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​ផង​ដែរ​។​

​មហាសេដ្ឋី​អចលនទ្រព្យ​ ដូ​ណា​ល់​ត្រាំ​ សន្យា​ថា​ ធ្វើ​អោយ​សេដ្ឋកិច្ច​អា​មេ​រិ​ក​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ជាមួយ​និង​ការ​ផ្ដល់​ការងារ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​កាន់តែ​ច្រើន​ឡើង​។​ ប៉ុន្ដែ​បេក្ខជន​រូប​នេះ​បាន​សន្យា​រុះរើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ចំនួន​ ជាមួយ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ ដោយ​លោក​គំរាម​ថា​ និង​នាំ​អា​មេ​រិ​ក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ខាងជើង​ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ WTO​ ។​

​ការ​គំរាម​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ស្រប​ពេល​ដែល​លោក​ព្រមាន​ថា​ នឹង​រុះរើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ចំនួន​ជាមួយ​និង​ចិន​ ដោយ​លោក​ចោទ​ចិន​ថា​ មិន​សាក​សមជា​ដៃគូរ​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ឡើយ​  ដោយសារ​តែ​ផលិតផល​ចិន​មួយ​ចំនួន​ប៉ះពាល់​ដល់​កិត្យានុភាព​នៃ​ទំនិញ​ដែល​មានគុណ​ភាព​របស់​អា​មេ​រិ​ក​។​

​អ្នកវិភាគ​សេដ្ឋកិច្ច​មួយ​រូប​ ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ការ​សែត​ The​ Australia​ Time បាន​ព្រមាន​ថា​ បើ​ដូ​ណា​ល់​ត្រាំ​ឈ្នះ​ឆ្នោត​ សង្គ្រាម​ពាណិជ្ជកម្ម​ចិន​អា​មេ​រិ​កនឹង​ចាប់ផ្ដើម​ ហើយ​ពេល​នោះ​ប្រជាជន​ប្រទេស​ទាំង​ពីរ​ប្រឈម​មុខ​និង​ផល​លំបាក​រៀងៗខ្លួន​។​

​គេ​សង្កេត​ឃើញ​ថា​ មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ដែល​រំលោភសិទ្ធិ​មនុស្ស​ ហាក់​ប្រា​ថ្នាក់​ចង់​ឃើញ​លោកដូ​ណា​ល់​ត្រាំ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​  ក្នុង​នោះ​មាន​ មេដឹកនាំ​ផ្ដាច់​ការ​កូរ៉េ​ខាងជើង​ គឹ​ម​ ជុង​អ៊ុ​ន​ មេដឹកនាំ​ផ្ដាច់​ការ​  ហ្ស៉ិ​ម​បា​វ៉េ​  រ៉ូ​ប៊ឺ​ត​ម៉ូ​ហ្គា​បេ​ ប្រធានាធិបតី​រុ​ស្ស៊ី​  ប្លា​ឌី​មៀ​ពូ​ទី​ន​​។​ ចំណែក​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ ក៏​ចង់ឱ្យ​លោក​ដូ​ណា​ល់​ត្រាំ​ ជាប់​ឆ្នោត​ដែរ​។ ប៉ុន្ដែ​មេដឹកនាំ​ប្រ​ទេ​ចិន​មិន​ទាន់​ឃើញ​ចាប់អារម្មណ៍​ ឬ​ថ្លែង​សារ​នយោបាយ​គាំទ្រ​ ប្រធានាធិបតី​អា​មេ​រិ​កនៅឡើយ​ទេ​៕

Share

Image
Image
Image