en     km
en     km

អ្នកនេសាទ​ហ្វី​លី​ពី​ន​ ៖​ នាវា​ចិន​នៅ​តែ​ល្បាត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដដែល​

Share

​ក្រុង​ម៉ានីល​ ៖​ ឆ្មាំ​សមុទ្រ​ចិន​ នៅ​តែ​បន្ត​បើក​នាវា​ល្បាត​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដដែល​ ប៉ុន្តែ​មិន​បាន​បញ្ឈប់​ការ​នេសាទ​របស់​ប្រជា​នេសាទ​ហ្វី​លី​ពី​ន​នោះ​ឡើយ​។​ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ហ្វី​លី​ពី​ន​ និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​ តុលា​ ម្សិលមិញ​។​

ទិដ្ឋភាពសមុទ្រចិនខាងត្បូង។រូបភាពAFP
ទិដ្ឋភាពសមុទ្រចិនខាងត្បូង។រូបភាពAFP

​ព័ត៌មាន​ដែល​ទទួល​បាន​ពី​អ្នកនេសាទ​ហ្វី​លី​ពី​ន​ ដែល​ទើប​ត្រឡប់​មក​ពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​និយាយ​ថា​ ពួក​គេ​បាន​ទទួល​ដំណឹង​តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​បញ្ជាក់​ថា​ នាវា​ល្បាត​ចិន​បាន​ចាក​ចេញពី​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ តាំងពី​ឆ្នាំ​ ២០១២​ មក​ម្ល៉េះ​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្រទះ​ឃើញ​នាវា​ល្បាត​ចិន​ដដែល​។​

យ៉ាងណាមិញ​ អ្នកនាំពាក្យ​ប្រធានាធិបតី​លោក​ Rodrigo​ Duterte​ និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ មិន​មាន​វត្តមាន​នាវា​ចិន​ ល្បាត​យូរ​នោះ​ទេ​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ ក្រោយ​ពី​លោក​ Duterte​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ដើម្បី​ជួសជុល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​។​

​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​ Arsenio​ Andolong​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា​អ្នកនេសាទ​ហ្វី​លី​ពី​ន​អាច​ទៅ​នេសាទ​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នោះ​បាន​ បើ​ទោះបីជា​ប្រទះ​ឃើញ​ឆ្មាំ​សមុទ្រ​ចិន​បើក​នាវា​ល្បាត​នៅ​ទីនោះ​ក្តី​៕​ប្រភព​៖CNA

Share

Image
Image
Image