en     km
en     km

អង់​សាន​ស៊ូ​ជី​ ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​ថ្ងៃ​ទី​១​វិច្ឆិកា

Share

ភូមា៖ ​ប្រធាន​ទីប្រឹក្សា​រដ្ឋ​នៃ​សហភាព​មី​យ៉ា​ន់​ម៉ា​ (​ភូមា​)​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ទី​១​វិច្ឆិកា​ ដែល​ជា​ទស្សនកិច្ច​លើក​ទី​២​របស់​លោកស្រី​ បន្ទាប់​បាន​ចូល​កាន់​តំណែង​ ក្រោយ​ពី​លោកស្រី​ បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ កាលពី​ថ្ងៃ​ទី​៨​ វិច្ឆិកា​ ឆ្នាំ​២០១៥​។​

អ្នកស្រី៖ អង់សាន ស៊ូជី ប្រធានទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា
អ្នកស្រី៖ អង់សាន ស៊ូជី ប្រធានទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា

តាម​គេហទំព័រ​ elevenmyanmar​ លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ លើក​នេះ​ តាម​រយៈ​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ស៊ិ​ន​ សូ​អា​បេ​។​

​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៤​ លោកស្រី​អង់​ សាន​ស៊ូ​ជី​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ម្ដង​ក្នុង​ឋានៈ​ ជា​មេដឹកនាំ​មេ​បក្ស​ប្រឆាំង​។​ ទស្សនកិច្ច​លើក​ទី​២​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ភូមា​ និង​ប្រទេស​ជប៉ុន​ ដោយ​សំដៅ​គៀងគរ​ អ្នក​វិនិយោគទុន​ជប៉ុន​បន្ថែម​ទៀត​មក​កាន់​ប្រទេស​ភូមា​។​

​ប្រទេស​ជប៉ុន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៣​លើ​ពិភពលោក​ បាន​សន្យា​ថា​ នឹង​ជួយ​អភិវឌ្ឍន៍​ប្រទេស​ភូមា​ ឱ្យ​តែ​ប្រទេស​នេះ​ ទទួល​បានការ​ផ្សះផ្សារ​ជាតិ​នឹង​មាន​រដ្ឋាភិបាល​ស្របច្បាប់​កើត​ចេញពី​ការ​បោះ​ឆ្នោត​៕ ប្រភព elevenmyanmar

Share

Image
Image
Image