en     km
en     km

វៀតណាម​រាយការណ៍​ករណី​ទារក​ក្បាល​តូច​ដំបូង​ ដែល​ទំនងជា​វីរុស​ Zika

Share

ហាណូយ​ ៖ ប្រទេស​វៀតណាម​បាន​រាយការណ៍​ពី​ករណី​ទារក​ក្បាល​តូច​(microcephaly)​ លើក​ដំបូង​របស់​ប្រទេស​នេះ​ ដែល​មានការ​សង្ស័យ​ខ្ពស់ថា​ អាច​មាន​ជាប់​ទាក់ទិន​ទៅ​នឹង​មេរោគ​ Zika​ ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​នាយកដ្ឋាន​នៃ​ក្រសួងសុខាភិបាល​វៀតណាម​ ដែល​ឱ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​ទី​ ៣០​ តុលា​នេះ​។

ទារកក្បាលតូចដែលគេសង្ស័យថាមានវីរុស ហ្ស៊ីកានៅវៀតណាម។រូបភាពAFP
ទារកក្បាលតូចដែលគេសង្ស័យថាមានវីរុស ហ្ស៊ីកានៅវៀតណាម។រូបភាពAFP

​អគ្គនាយកដ្ឋាន​ថ្នាំ​បង្ក​ជាតិ​វៀតណាម​ បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា​ ករណី​ទារក​អាយុ​បួន​ខែ​នេះ​ គឺ​ម្តាយ​របស់​ទារក​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​ មាន​ផ្ទុកមេរោគ​ Zika​ ពេល​នាង​មាន​ផ្ទៃពោះ​ ហើយ​ករណី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ដា​ឡាក​ (Dak​ Lak)​ ។​

​ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ មាន​ករណី​វីរុស​ Zika​ ប្រាំបួន​ករណី​ហើយ​ដែល​បាន​ឆ្លង​នៅ​ទូ​ទាំង​ប្រទេស​វៀតណាម​។​

Share

Image
Image
Image