en     km
en     km

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែតុលា​ ធៀប​នឹង​ខែកញ្ញា​ អ្នក​ស្លាប់​ថយ​ចុះ​ តែ​អ្នក​របួស​កើនឡើង​

Share

ភ្នំពេញ ៖ ​រយៈពេល​២៨​ថ្ងៃ​ក្នុង​ខែតុលា​ ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ ២៨​ ខែតុលា​ ឆ្នាំ​២០១៦​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​រាជធានី​ខេត្ត​ក្រុង​ បាន​កើតឡើង​ ២៤៧​ លើក​ ប្រៀបធៀប​រយៈ​ដូច​គ្នា​ នឹង​ខែកញ្ញា​១៤៩​លើក​ មានការ​ថយ​ចំនួន​ពីរ​លើក​។​ នេះ​បើ​យោង​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ ។​

cover-traffice-accident

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ ក្នុង​រយៈពេល​២៨​ថ្ងៃ​  អ្នក​ស្លាប់មាន​ចំនួន​១១១​នាក់​ ថយ​ចុះ​ចំនួន​១០​នាក់​។​ ចំណែក​អ្នក​របួស​មាន​ចំនួន​ ៥៩៥​ នាក់​ កើនឡើង​ ១៩៧​ នាក់​។​        ​

​របាយការណ៍​នេះ​ ឱ្យ​ដឹង​បន្ត​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងអស់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ដោយ​បើកបរ​ម៉ូតូ​ ជួប​គ្រោះថ្នាក់​ចំនួន​ ៨១​ នាក់​ (​មិន​ពាក់ មួក​សុវត្ថិភាព​ ៦៧​នាក់​)​ ក្រៅពី​នោះ​ជួប​គ្រោះថ្នាក់​ដោយ​បើកបរ​រថយន្ត​ ហើយ​មូលហេតុ​គ្រោះថ្នាក់​ ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន​ ស្រវឹង​ ប្រជែង​ មិន​ប្រកាន់​ស្តាំ​ មិន​គោរព​សិទ្ធិ​ បត់​គ្រោះថ្នាក់​ ងងុយដេក​ និង​កត្តា​យានយន្ត​។​

​ដោយឡែក​កាលពី​ម្សិលមិញ​នេះ​ដែរ​ រថយន្ត​ដឹក​កម្មករ​ចំនួន​ពីរ​គ្រឿង​បើក​វ៉ា​គ្នា​បណ្តាល​ឱ្យ​ក្រឡាប់​ នៅ​ក្នុង​តំបន់​ 7NG​ ភូមិ​វិហារ​សួ​គ៍​ជើង​ ឃុំ​វិហារ​សួ​គ៍​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ បាន​បណ្តាល​ឲ្យ​កម្មករ​រង​របួសស្រាល​ ចំនួន​ ១០​ នាក់​ របួសធ្ងន់​ ២​នាក់​៕​

Share

Image
Image
Image