en     km
en     km

​ប្រធានាធិបតី​ Duterte​ ប្រឈម​មុខ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ កាន់តែ​ខ្លាំង​

Share

ភ្នំពេញ៖ ក្រសួងការពារជាតិ​ប្រទេស​ហ្វី​លី​ពី​ន​ប្រកាស​ថា​ រយៈពេល​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ ក្រសួង​បាន​ទទួល​ព័ត៌មាន​ ជា​ច្រើន​ ពី​ផែនការ​នៃ​ការ​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ ទម្លាក់​ប្រ​ធានា​ធីប​តី​ Rodrigo​ Duterte​ ។​

dutete-27
​ឧត្តមសេនីយ៍ត្រី​ Restituto​ Padilla​ ជា​អ្នកនាំពាក្យ​ កងទ័ព​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ ដែល​ស្រង់​សម្ដី​ដោយ​ សារព័ត៌មាន​ក្នុងស្រុក​  ​ បាន​និយាយ​ថា​ ក្រសួង​បាន​ទទួល​ព័ត៌មាន​ចារកម្ម​កាន់តែ​ច្រើន​ឡើងៗ​ ពី​ការ​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​ ផ្ដួលរំលំ​ ប្រធានាធិបតី​ Duterte​។​ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ត្រី​ បាន​ព្រមាន​ថា​ មុន​គិត​ថា​ធ្វើ​ឱ្យ​មាន​រដ្ឋប្រហារ​សូម​គិត​បាន​២​ដង​សិន​។​

​អ្នកនាំពាក្យ​រូប​នេះ​ បញ្ជាក់​ថា​ ផ្នែក​ចារកម្ម​ របស់​ក្រសួងការពារជាតិ​ កំពុង​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ ប្រភព​ដើម​ នៃ​គំរោង​ធ្វើ​រដ្ឋប្រហារ​។​ តែ​យ៉ាងនេះ​ក្ដី​ឧត្តមសេនីយ៍ត្រី​ Restituto​ Padilla​ ប្រកាស​ថា​ កងទ័ព​នៅ​តែ​ជា​របស់​រដ្ឋ​ ហើយ​ នៅ​តែ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ លោក​ Duterte​។​

​ទន្ទឹម​នឹង​នេះ​ លោក​រដ្ឋមន្ត្រី​ ទំនាក់ទំនង​ Martin​ Andanar​ បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​CNN​កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​ថា​ វិមាន​ប្រធានាធិបតី​ ទទួល​បាន​ របាយការណ៍​ជា​ច្រើន​ អំពី​គំរោង​ធ្វើ​រដ្ឋប្រហារ​ លោក​ Rodrigo​ Duterte​។​ តែ​ជាមួយ​គ្នា​នេះ​ លោក​ Duterte​ សន្យា​ថា​លោក​នឹង​ ចូល​និវត្តន៍​នៅ​ ឆ្នាំ​២០២២​ នៅ​ពេល​ លោក​ចប់​អាណត្តិ​ ជា​ប្រធានាធិបតី​។

​ដើមចម​ធ្វើ​ឱ្យ​មាន​គំរោង​ធ្វើ​រដ្ឋប្រហារ​

​ដើមចម​ធ្វើ​ឱ្យ​មាន​អ្នក​រៀបចំ​គំរោង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​ ប្រធានាធិបតី​លោក​ Duterte​ អាច​មក​ពី​៖

-​ការ​ប្រើ​អំណាច​ហួស​ព្រំដែន​របស់​លោក​ Duterte​ ក្នុង​ការ​ធ្វើសង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ ដែល​នាំ​ឱ្យ​មនុស្ស​ជិត​ ៣០០០​នាក់​ត្រូវ​បាន​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​។​  

-​លោក​ Duterte​  ងាក​ពី​អា​មេ​រិ​ក​ទៅ​រក​ចិន​
-​លោក​ Duterte​ បន្ទន់​ជំហរ​អនុវត្ត​សាលដីកា​ របស់​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ដែល​ឱ្យ​ហ្វី​លី​ពី​ន​មាន​សិទ្ធិ​កាន់កាប់​លើ​ តំបន់​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ក្រុង​ម៉ានីល​ ថា​ជា​ដែនទឹក​របស់​ខ្លួន​។​  
-​តុលាការ​កំពូល​ព្រមាន​ថា​នឹង​ចោទ​លោក​ Duterte​ ពី​បទ​ក្បត់ជាតិ​បើ​ លោក​មិន​ព្រម​អនុវត្ត​តាម​តុលាការអន្តរជាតិ​ នៃ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​។​
-​ព្រឹទ្ធសភា​ មាន​ផែនការ​ពិនិត្យ​ឡើង​វិញ​ អំណាច​ របស់​ខ្លួន​ ជាមួយនឹង​អំណាច​ប្រធានាធិបតី​។​
-​ការ​ចង់​បញ្ចប់​សម្ព័ន្ធភាព​ជាមួយ​អា​មេ​រិ​ក​។​
-​ប្រជាជន​ហ្វី​លី​ពី​ន​ ជិត​៨០​ភាគរយ​នៅ​តែ​គាំទ្រ​អា​មេ​រិ​ក​។​

​ឧត្តមសេនីយ៍ត្រី​ Restituto​ Padilla​ ជា​អ្នកនាំពាក្យ​ កងទ័ព​នៃ​ប្រទេស​ហ្វី​លី​ពី​ន​
​ឧត្តមសេនីយ៍ត្រី​ Restituto​ Padilla​ ជា​អ្នកនាំពាក្យ​ កងទ័ព​នៃ​ប្រទេស​ហ្វី​លី​ពី​ន​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​CNN​  អ្នក​ផ្ដើម​ឱ្យ​មាន​គំរោង​ធ្វើ​រដ្ឋប្រហារ​ ច្រើន​តែ​ ពលរដ្ឋ​ហ្វី​លី​ពី​ន​ រស់នៅ​ក្រៅប្រទេស​ និង​ក្រុមប្រឆាំង​អំណាច​ផ្ដាច់​ការ​។​

​ប្រទេស​ហ្វី​លី​ពី​ន​មាន​ប្រជាជន​ជាង​១០២​លាន​នាក់​។​ ប្រទេស​ដី​កោះ​មួយ​នេះ​ ធ្លាប់​មាន​បដិវត្តន៍​មហាជន​ដ៏​ធំ​មួយ​នៅ​ ឆ្នាំ​១៩៨៦​ ទម្លាក់​ មេដឹកនាំ​ ផ្ដាច់​ការ​ Ferdinand​ Marcos​ ។​

​លោក​ Duterte​ មាន​គម្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុ​ស្ស៊ី​នៅ​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​៕​ ប្រភព CNN

 

Share

Image
Image
Image