en     km
en     km

លោក​ Duterte​ អះអាង​ចំពោះមុខ​ជប៉ុន​ថា​ លោក​ទៅ​ចិន​ពិភាក្សា​តែ​រឿង​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ​

Share

​ក្រុង​តូ​ក្យូ​ ៖​ លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បាន​ផ្តល់​ការ​ធានា​របស់​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​ទី​ ២៥ តុលា ​ម្សិលមិញ​ថា​ កំឡុងដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន​ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ គឺ​ពិភាក្សា​ផ្តោត​តែ​លើ​បញ្ហា​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ​ ហើយ​លោក​ Duterte​ បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា​ ទំនាក់ទំនង​ការពារ​ជាតិ​ជាមួយ​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ គឺ​នឹង​ត្រូវ​បាន​រក្សា​ជា​យូរ​ង​ង្វែ​ង​ ប៉ុន្តែ​ជំហរ​របស់​មេដឹកនាំ​ហ្វី​លី​ពី​នរូ​ប​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​សសៀរ​ទៅ​រក​ចិន​។​

លោកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្លែងនៅក្នុងប្រទេសជប៉ុន។រូបភាពReuters
លោកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្លែងនៅក្នុងប្រទេសជប៉ុន។រូបភាពReuters

​លោក​ Duterte​ បាន​ប្រាប់​ពាណិជ្ជករ​ជប៉ុន​យ៉ាង​ដូច្នេះ​ថា​៖«​ …​អ្នក​បានដឹង​ថា​ ខ្ញុំ​បាន​ទៅ​ដល់​ប្រទេស​ចិន​សម្រាប់​ដំណើរ​ទស្សនកិច្ច​មួយ​។​ ហើយ​ខ្ញុំ​ចង់​អះអាង​ចំពោះ​មុខ​អ្នក​ថា​ យើង​ជជែក​គ្នា​តែ​បញ្ហា​សេដ្ឋកិច្ច​នោះ​ទេ​។​ យើង​មិន​បាន​និយាយ​អំពី​អាវុធ​នោះ​ឡើយ​។​ ហើយ​យើង​បាន​គេច​វះ​និយា យ​អំពី​ការ​ចងសម្ព័ន្ធភាព​»​។​

ដំណើរ​ទស្សនកិច្ច​ Duterte​ ទៅ​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង​នេះ​ គឺ​កើតឡើង​ចំ​ពេល​មាន​ភាព​តានតឹង​អំពី​ជំហរ​នយោបាយ​ការ​បរទេស​របស់​លោក​ បន្ទាប់​ពី​ស​ប្តា​ហ៍​មុន​លោក​ Duterte​ ប្រើស​ម្តី​វាយប្រហារ​មក​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​សហរដ្ឋអាមេរិក​ ហើយ​ចាប់ផ្តើម​ចង់​សសៀរ​ទៅ​រក​របប​ចិន​កុម្ម​យ​នី​ស​ជា​ខ្នងបង្អែក​វិញ​។​

​លោក​ Duterte​ បាន​បន្ថែម​ថា​៖​ «​ខ្ញុំ​ចង់​ធ្វើ​ឱ្យ​វា​ច្បាស់លាស់​ចំពោះ​អ្នក​រាល់គ្នា​ ថា​យើង​មិន​ជ្រើសរើស​យក​ជម្លោះ​ជាមួយ​មិត្តភក្តិ​ និង​ប្រទេស​ជិតខាង​របស់​យើង​នោះ​ទេ​ ប៉ុន្តែ​ចំពោះ​ខ្ញុំ​ វា​គឺជា​ពេលវេលា​ល្អ​មួយ​ដែល​ថា​ប្រធានាធិបតី​ត្រូវ​ក្រោកឈរ​ឡើង​ដើម្បី​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួនឯង​ជា​មនុស្ស​ម្នា​»៕​ប្រភព​ ៖​ CNA

Share

Image
Image
Image