en     km
en     km

លោក​ Duterte​ ថា​ ហ្វី​លី​ពី​ន​នឹង​មិន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក​នោះ​ទេ​

Share

ហ្វី​លី​ពី​ន​ ៖​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​ ទី​២២​ តុលា​នេះ​ថា​ លោក​នឹង​មិន​កាត់​ផ្តាច់​សម្ព័ន្ធភាព​របស់​ប្រទេស​ហ្វី​លី​ពី​ន​ជាមួយ​សហរដ្ឋអាមេរិក​នោះ​ទេ​ ពោល​គឺ​លោក​គ្រាន់តែ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ថា​ លោក​មាន​គម្រោង​ដើម្បី​តែ​នៅ​ដាច់​ដោយឡែក​ពី​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ​។​

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។ រូបភាពពីAFP
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។ រូបភាពពីAFP

​លោក​ Duterte​  បាន​ប្រាប់​អ្នកកាសែត​នៅ​ក្រុង​ Davao​ ជា​ស្រុក​កំណើត​របស់​លោក​ បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ​ថា​ ៖«​មិន​មាន ការ​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​អា​មេ​រិ​ក​ឡើយ​។​ ការ​បំបែកចេញ​នេះ​ គឺ​ដើម្បី​កាត់​បន្ថយ​ទំនាក់ទំនង​ការទូត​តែ​ប៉ុណ្ណោះ​។​ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ »​។​

​មេដឹកនាំ​ដែល​បាន​ប្រើ​ពាក្យអុជអាល​រូប​នេះ​ បាន​បង្ហាញ​សញ្ញា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ រយៈពេល​បួន​ថ្ងៃ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ថា​ លោក​មាន​គោលបំណង​ដើម្បី​បញ្ចប់​សម្ព័ន្ធភាព​ដែល​មាន​អាយុកាល​ជាង​ ៧០​ ឆ្នាំ​រវាង​ហ្វី​លី​ពី​ន​និង​សហរដ្ឋអាមេរិក​ ហើយ​ចង់​បន្ថែម​សម្ព័ន្ធភាព​ជាមួយ​ចិន​ និង​ប្រទេស​រុ​ស្ស៊ី​វិញ​។​

​លោក​ Duterte​ បាន​ប្រាប់​ក្រុម​ពាណិជ្ជករ​ចិន​ថា​៖«​ខ្ញុំ​ប្រកាស​ពី​ការ​បំបែក​ខ្លួន​ពី​សហរដ្ឋអាមេរិក​»​។​

​យ៉ាងណា​ក៏​ដោយ​ ចាប់តាំងពី​លោក​ Duterte​ បាន​ក្លាយជា​ប្រធានាធិបតី​មក​ គោលនយោបាយ​ការ​បរទេស​របស់​ហ្វី​លី​ពី​ន​បាន​បត់​ត្រឡប់​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ពិបាក​យល់​យ៉ាង​ខ្លាំង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ John​ Kirby​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ សហរដ្ឋអាមេរិក​នឹង​ស្វែងរក​ការ​បំភ្លឺ​ពី​ប្រទេស​ហ្វី​លី​ពី​ន​អំពី​ការ​ប្រកាស​បំបែក​ចេញពី​សហរដ្ឋ​មេ​រិ​ក​នេះ​៕
​ប្រភព​ ៖​ CNA​

Share

Image
Image
Image