en     km
en     km

​តុលាការ​ថៃ​បង្គាប់​ឱ្យ​លោកស្រី​ Yingluck​ បង់ប្រាក់​ជិត​១​ពាន់​លាន​ដុល្លារ​សង​រដ្ឋ​វិញ​

Share

ភ្នំពេញ៖ ​នៅ​ទីបំផុត​តុលាការក្រុង​បាងកក​ ប្រទេស​ថៃ​ បាន​សម្រេច​បង្គាប់​អោយ​លោកស្រី​ Yingluck​ Shinawatra​ បញ្ចេញ​ទឹកប្រាក់​ ១​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​អោយ​រដ្ឋាភិបាល​ ករណី​លោកស្រី​ធ្វើ​អោយ​ខូចផែនការ​របស់​រដ្ឋ​ក្នុង​ការ​ទិញ​ស្រូវ​។​

លោស្រី Yingluck
លោស្រី Yingluck

​តាម​សេចក្ដីរាយការណ៍​មួយ​របស់​គេហទំព័រ​ Mail​ Online​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ ទី​២១​ តុលា​ថា​ ដីការ​បង្គាប់​របស់​តុលាការ​ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​ ប៉ុន្ដែ​អ្នក​ច្បាប់​ប្រទេស​ថៃ​ បាន​និយាយ​ថា​ លោកស្រី​ Yingluck​ នៅ​មានឱកាស​នៃ​ការ​ប្ដឹង​សារទុក្ខ​ ទៅ​កាន់​តុលាការ​រដ្ឋបាល​របស់​ប្រទេស​នេះ​ឡើង​វិញ​នៅ​រយៈពេល​ ៤៥​ថ្ងៃ​ទៀត​។​

​លោកស្រី​ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រៅ​តុលាការ​ថា​ លោកស្រី​ និង​តស៊ូ​រឿង​ក្ដី​នេះ​ បន្ដ​ទៀត​។​ លោកស្រី​បាន​ រិះគន់​ដីកា​នេះ​ថា​ បាន​រំលោភ​លើ​ សិទ្ធិ​របស់​លោកស្រី​ ហើយ​ថា​ការ​កាត់ក្ដី​នេះ​ មិន​ត្រឹមត្រូវ​ឡើយ​។​

​ប៉ុន្តែ​បើ​តាម​ទី​ភ្នា​ក់​សារព័ត៌មាន​ Reuters​ បាន​រាយការណ៍​ថា​ តុលាការក្រុង​បាងកក​ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោកស្រី​ ដែល​មាន​៣៥​ពាន់លាន​បាត​ ស្មើនឹង​ ៨៨៩,៨៧​លាន​ដុ​លា្ល​។​

​អ្នកវិភាគ​និយាយ​ថា​ ករណី​ពុក​រលួយ​ប្រឆាំង​នឹង​លោ​ស្រី​ Yingluck​ ដូច​ជា​ ការ​ធ្វើ​រដ្ឋប្រហារ​ មួយ​ម្ដងទៀត​ ដើម្បី​កំចាត់​អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ​ ចេញពី​សង្វៀន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ដែល​ពួក​យោធា​សន្យា​ថា​ ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៧​។​

​ករណី​ដែល​លោកស្រី​ ត្រូវ​បាន​ប្ដឹង​ឡើង​តុលាការ​ ពី​បទ​បណ្ដោយ​អោយ​មាន​អំពើ​ពុក​រលួយ​ ទិញ​ស្រូវ​របស់​ពលរដ្ឋ​នោះ​ គឺ​ ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង​របស់​គណៈ​ក​ម្មា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ នៃ​រាជាណាចក្រ​នេះ​។​

​លោកស្រី​ Yingluck​ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នៅ​ខែឧសភា​ ឆ្នាំ​២០១៤​ ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​របស់​ឧត្ដមសេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចារ​ ដែល​ឧត្ដមសេនីយ៍​រូប​នេះ​ បាន​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ដ្រី​ជំនួស​លោកស្រី​ Yingluck​ មក​ដល់​ពេល​នេះ​៕​ ប្រភព​:Mail​ Online


Share

Image
Image
Image