en     km
en     km

ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ង​ពីន​ បាន​ហៅ​ទស្សនកិច្ច​របស់​លោក​ដូ​ទើ​តេ​ ថា​ ជា​ប្រវត្តិសាស្ដ្រ​

Share

ភ្នំពេញ៖ ​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ង​ពី​ន​ បាន​ស្វាគមន៍​សម​ភាគី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ ដោយ​ការ​ចាប់ដៃ​រលាក់​ និង​ចាត់​ទុក​ថា​ ជា​ជំនួប​ប្រវត្តិសាស្ដ្រ​នៃ​ប្រទេស​ទាំង​ពីរ​។​

លោក ដូទើតេ ក្នុងកិច្ចប្រជុំជាមួយ ប្រធានាធិបតីចិន ស៊ី ជីងពីង នៅប្រទេសចិន
លោក ដូទើតេ ក្នុងកិច្ចប្រជុំជាមួយ ប្រធានាធិបតីចិន ស៊ី ជីងពីង នៅប្រទេសចិន

​លោក​ ដូ​ទើ​តេ​ បាន​ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង​ កាលពី​ថ្ងៃ​អង្គា​រ៍​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​ ដែល​រំពឹង​ថា​ នឹង​បង្កើន​ទំនាក់ទំនង​ពា​និ​ជ្ជ​កម្ម​ និង​ទំនាក់ទំនង​ទ្វេភាគី​ ឡើង​វិញ​។​

​ប្រទេស​ទាំង​ពីរ​នេះ​ ធ្លាប់​មាន​ភាព​ប្រទូសរ៉ាយ​ នឹង​គ្នា​ដោយសារ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ។​

​ដំណើរ​ទស្សនកិច្ច​នេះ​ បាន​បង្ហាញ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ចាប់​យក​ប្រទេស​ចិន​ ហើយ​ងាក​ចេញពី​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​ គឺ​ សហរដ្ឋអាមេរិក​។​

​អនុរដ្ឋមន្ដ្រី​ការ​បរទេស​ចិន​ ឡឺ ​សៀ​មិ​ញ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ភាគី​ទាំង​ពីរ​ បាន​និយាយ​ទទូច​បំផុត​អំពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​ពួក​គេ​បាន​ព្រមព្រៀង​គ្នា​ថា​  មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​នោះ​ទេ​ ហើយ​បើ​មាន​បញ្ហា​ គឺ​ គេ​ត្រូវ​ដោះស្រាយ​តាម​រយៈ​ការ​ចរចា​ដោយ​ស្មើភាព​គ្នា​។​

​តាម​សេចក្ដី​ប្រកាស​អនុរដ្ឋមន្ដ្រី​ការ​បរទេស​ចិន​ លោក​  Duterte​ ត្រូវ​បាន​អញ្ជើញ​ឱ្យទៅ​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​ពិភពលោក​ ឯ​មហាសាល​ប្រជាជន​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ដែល​នៅ​ទីនោះ​ លោក​ ស៊ីជី​ង​ពីង​ និង​លោក​ ដូ​ទើ​តេ​ បាន​ធ្វើ​ជា​អតិ​បតី​ នៃ​ពិធី​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​ចំនួន​១៣​ ក្នុង​នោះ​មាន ​ ការ​ពង្រឹង​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌​ ទេសចរណ៍​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ។​

​សូម​ជម្រាប​ថា​ លោក​ Duterte​ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ បាន​ថ្លែង​ចំអក​អោយ​អា​មេ​រិ​កថា​ ក្រុង​ម៉ានីល​ លា​ហើយ​មិត្ត​អា​មេ​រិ​ក​ ហើយ​ជា​សញ្ញា​នៃ​ការ​ចាប់​យក​ប្រទេស​ចិន​ជា​មហាមិត្ត​របស់​ខ្លួន​៕

Share

Image
Image
Image