en     km
en     km

ចិន​ នឹង​ឲ្យ​ហ្វី​លី​ពី​ន​នេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ បន្ទាប់​ពី​លោក​ Duterte​ ងាក​ចេញពី​អា​មេ​រិ​ក​🔊

Share

​ប៉េ​កាំ​ង​ ៖​ មន្ត្រី​ចិន​ពីរ​រូប​ដែល​ជា​ជំនិត​របស់​ប្រធានាធិបតី​ចិន​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក​ Rodrigo​ Duterte​ ទៅ​កាន់​ប្រទេស​ចិន​ គឺ​ចិន​កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ​ប្រជា​នេសាទ​ហ្វី​លី​ពី​ន​ ធ្វើការ​នេសាទ​ត្រី​នៅ​ក្នុង​តំបន់​ជម្លោះ​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​បាន​។​

 

រូបអ្នកនេសាទហ្វីលីពីន។រូបភាពពីReuters
រូបអ្នកនេសាទហ្វីលីពីន។រូបភាពពីReuters

​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​ មន្ត្រី​ហ្វី​លី​ពី​ន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ រ៉​យ​ទ័​រ​ ថា​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ គ្រោង​នឹង​បង្កើន​ស្ថានភាព​ថ្មី​ដែល​ល្អ​ប្រសើរ​សម្រាប់​អ្នកនេសាទ​ហ្វី​លី​ពី​ន​ នៅ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​សម​ភាគី​ចិន​របស់​លោក​គឺ​លោក​ ស៊ី​ ជី​ន​ពីង​។​

​លទ្ធផល​ដែល​ជិត​សម្រេច​ កើតឡើង​បន្ទាប់​ពី​គម្រោង​ជួប​គ្នា​ដំបូង​រវាង​ លោក​ ឌូ​ធើ​តេ​ ជាមួយនឹង​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជិន​ពីង​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ ជិត​នឹង​មក​ដល់​ដោយ​បុរស​ខ្លាំង​ហ្វី​លី​ពី​នរូ​ប​នេះ​ បាន​អះអាង​ថា​ លោក​នឹង​លើក​ឡើង​ពី​ទុក្ខ​លំបាក​ជា​ច្រើន​របស់​អ្នកនេសាទ​ហ្វី​លី​ពី​ន​ ដែល​រក​ផល​នេសាទ​ពី​សមុទ្រ​បាន​កាន់តែ​តិច​ទៅៗ​ ខណៈ​ដែន​នេសាទ​របស់​ខ្លួន​ត្រូវ​បាន​គេ​កំណត់​។​

ខណៈ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ លោក​ Duterte​ បាន​ប្រាប់​អ្នកកាសែត​ថា​ លោក​រំពឹង​ថា​ ៖​ «​លោក​នឹង​សម្រេច​បាន​នូវ​សុភ មង្គល​ដ៏​សម្បូរ​បែប​សម្រាប់​ប្រទេស​ហ្វី​លី​ពី​ន​»​ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន​។​

លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។រូបភាពពីCNA
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។រូបភាពពីCNA

​នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​អំពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ លោក​ Duterte​ បាន​និយាយ​ថា​៖«​គ្មាន​របៀបវារៈ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ជំនួប​នេះ​ទេ​ តែ​លោក​ថា​ មនុស្ស​ម្នា​អាច​ចូល​ទៅ​កោះ​នោះ​ដើរ​កំសាន្ត​បាន​ ពោល​គឺ​គ្មាន​ការ​ហាមឃាត​នោះ​ទេ»​។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ លោក​ប្រធានាធិបតី​ថ្មី​ហ្វី​លី​ពី​ន​បាន​បញ្ចេញ​សម្តី​ប្រមាថ​លើ​ថ្នាក់ដឹកនាំ​កំពូល​របស់​សហរដ្ឋអាមេរិក​គឺ​ប្រធានាធិបតី​ លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ដោយ​លោក​ Duterte​ បាន​ប្រមាថ​លោក​ អូ​បា​ម៉ា​ ថា​ ជា​កូនស្រី​ពេ​យ្យា​ និង​មួយ​លើក​ទៀត​គឺ​លោក​បាន​ព្រលយ​សម្តី​ឱ្យ​លោក​ អូ​ប៉ា​ម៉ា​ ទៅ​ចុះ​នរក​។​ ជាង​នេះ​ទៅ​ទៀត​នោះ​លោក​ Duterte​ ក៏​បាន​វាយប្រហារ​ឱ្យ​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ និង​ អង្គការសហប្រជា ជាតិ​ ថា​ ល្ងីល្ងើ​ ដែល​បាន​រិះគន់​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​។​

​លោក​ Duterte​ ក៏​ធ្លាប់​បោះសម្តី​ថា​ លោក​ចង់​ងាក​ទៅ​រក​ចិន​ជា​ខ្នងបង្អែក​វិញ​ ព្រោះ​ចិន​អាច​បំពេញ​មហិច្ឆតា​របស់​ ពោល​គឺ​សម្រេច​ឱ្យ​បាន​ជោគ ជ័យ​នូវ​យុទ្ធនាការ​បោស​សំ​អាច​គ្រឿងញៀន​។​

អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។
អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។

​ជំហរ​បស់​ហ្វី​លី​ពី​ន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Duterte​ នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​មើលឃើញ​ ទំនង​អាច​ជា​ក្បួន​យុទ្ធសាស្ត្រ​របស់​ចិន​ក្នុង​ការ​បំបែក​អាស៊ាន​ឱ្យ​បែកខ្ញែក​គ្នា​ ព្រោះ​ប្រសិនបើ​ចិន​អាច​ទិញ​មេដឹកនាំ​ហ្វី​លី​ពី​ន​បាន​ ពេល​នោះ​ចិន​ និង​ហ្វី​លី​ពី​ន​ នឹង​ចែក​ផលប្រយោជន៍​គ្នា​នៅ​ប្រជុំ​កោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​រួម​មាន​ធនធាន​រ៉ែ​ប្រេងកាត់​ ត្រី​សមុទ្រ​ ពិ​សេល​គឺ​ចំណូល​បាន​ពី​ច្រក​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ទីនោះ​។​

​នៅ​ពេល​ដែល​ហ្វី​លី​ពី​ន​ និង​ចិន​ ចែក​ផលប្រយោជន៍​មែន​នោះ​ ច្បាស់​ណាស់​សមាជិក​អាស៊ាន​ នឹង​ច្រណែន​គ្នា​ ឈ្លោះប្រកែក​គ្នា​ជាក់​ជា​មិន​ខាន​ ដែល​អនុញ្ញាត​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង​អាច​ដណ្តើម​យក​សមាជិក​អាស៊ាន​មួយ​ចំនួន​មក​ធ្វើ​កូនអុក​របស់​ខ្លួន​ ដូច​កាលសម័យ​សង្គ្រាមត្រជាក់​។​
​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០១២​ បាន​ក្រសោប​យក​តំបន់​ ថ្ម​ប៉ប្រះ​ទឹក​មក​គ្រប់គ្រង​ដោយ​ចិន​ដាក់​ឈ្មោះ​ថា​ប្រជុំ​កោះ​ Huangyan​ ហើយ​ដែល​ហ្វី​លី​ពី​ន​ឲ្យ​ឈ្មោះ​ថា​ Panatag​ នៅ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។​ ចាប់ពី​ពេល​នោះ​មក​ អាជ្ញាធរ​ចិន​មិន​អនុញ្ញាត​ឲ្យ​ប្រជា​នេសាទ​ហ្វី​លី​ពី​ន​ណាមួយ​ចូល​ទៅ​នេសាទ​នៅ​តំបន់ហាមឃាត់​នោះ​ឡើយ​។​

ទ័ពចិនកំពុងដើរល្បាតនៅកោះសមុទ្រចិនខាងត្បូង។រូបភាពBBC
ទ័ពចិនកំពុងដើរល្បាតនៅកោះសមុទ្រចិនខាងត្បូង។រូបភាពBBC

ការ​ក្រសោប​យក​តំបន់​ថ្ម​ប៉ប្រះ​ទឹក​មក​គ្រប់គ្រង​ដោយ​ចិន​ ត្រូវ​បាន​ហ្វី​លី​ពី​ន​ប្តឹង​ទៅ​កាន់​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ ដែល​កាល​ណ្ណោះ​គឺ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ បេន​នី​ណូ​ អា​គី​ណូ​ ជា​ប្រធានាធិបតី​។​ តុលាការក្រុង​ឡា​អេ​ កាលពី​ខែកក្កដា​ បាន​ច្រាន​ចោលការ​ទាមទារ​ដែនទឹក​របស់​ចិន​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​ក៏​ច្រាន​ចោលការ​ទាមទារ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ នៅ​ជុំវិញ​ប្រជុំ​កោះ​ ស្ពា​ប​លី​(Spratly)​ ដែល​មាន​ទំ​ហ​ប្រហែល​ ៣២០​ គីឡូម៉ែត្រ​។​

យ៉ាងណាមិញ​ ចិន​បាន​ប្រកាស​បដិសេធ​សេចក្តីសម្រេច​នេះ​ទុកជា​មោឃៈ​ ប៉ុន្តែ​ចិន​ព្យាយាម​ពិភាក្សា​ដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​ដែល​មាន​ជម្លោះ​ដែនទឹក​នេះ​ ដើម្បី​ឈាន​ដល់​ដំណោះស្រាយ​ដោយ​សន្តិវិធី​៕​ប្រភព​៖CNA

Share

Image
Image
Image