en     km
en     km

ការ​ស្ទង់​មតិ​មួយ​បង្ហាញ​ថា​ ប្រជាជន​ហ្វី​លី​ពី​ន​ជឿ​ទុកចិត្ត​លើ​សហរដ្ឋអាមេរិក​ច្រើន​ជាង​ប្រទេស​ចិន​🔊

Share

​ក្រុង​ម៉ានីល​ ៖​ ការ​ស្ទង់​មតិ​មួយ​នៅ​ថ្ងៃ​អង្គា​រ៍​ទី​ ១៨​ តុលា​នេះ​ បាន​បង្ហាញ​ថា​ ប្រជាជន​ហ្វី​លី​ពី​ន​នៅ​តែ​ជឿ​ទុកចិត្ត​លើ​សហរដ្ឋអាមេរិក​ ច្រើន​ជាង​ប្រទេស​ចិន​នៅឡើយ​ បើ​ទោះបីជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ថ្មី​គឺ​លោក​ Rodrigo​ Duterte​ ហាក់​មាន​ទំនោរ​ចង់​ងាក​ចេញពី​សហរដ្ឋអាមេរិក​ ហើយ​ទៅ​ចាប់​យក​ប្រទេស​ចិន​ជា​ខ្នងបង្អែក​ ដែល​ចិន​ និង​ហ្វី​លី​ពី​ន​ធ្លាប់​ជា​អតីត​គូស​សត្រូវ​រឿង​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

 

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។រូបភាពពីReuters
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។រូបភាពពីReuters

​ជំនឿ​ទុកចិត្ត​រវាង​អា​មេ​រិ​ក​ និង​ ហ្វី​លី​ពី​ន​ ក្នុង​ចិត្ត​ពលរដ្ឋ​ហ្វី​លី​ពី​ន​បាន​ធ្លាក់​ចុះ​បន្តិច​ចាប់តាំងពី​លោក​ Duterte​ ឡើង​កាន់​អំណាច​ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ចុង​ក្រោយ​របស់​ Social​ Weather​ Stations​ កាលពី​ខែមិថុនា​កន្លង​ទៅ​។​ ការ​ស្ទង់​មតិ​មួយ​ផ្សេង​ទៀត​របស់​ Social​ Weather​ Stations​ នេះ​ កាលពី​ខែកញ្ញា​ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​ ៣​ថ្ងៃ​ បង្ហាញ​ថា​ ៥៥%​ នៃ​ប្រជាជន​ហ្វី​លី​ពី​ន​មានការ​ជឿ​ទុកចិត្ត​តិចតួច​ លើ​ប្រទេស​ចិន​ និង​ ១១%​ នៅ​មានការ​សង្ស័យ​អំពី​សម្ព័ន្ធភាព​សហរដ្ឋអាមេរិក​នៅឡើយ​។​

​យ៉ាងណា​គ្រាន់តែ​រយៈពេល​ជាង​បី​បួន​ខែ​នៃ​ការ​ស្ទង់​មតិ​លើ​មនុស្ស​ ១២០០​នាក់​ បាន​រក​ឃើញ​ថា​ មាន​ ៧៦%​ ឆ្លើយ​ថា​ ខ្លួន​មាន​ទំនុកចិត្ត​ខ្លាំង​លើ​សហរដ្ឋអាមេរិក​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ចិន​វិញ​គឺ​មាន​តែ​ ២២%​ តែ​ប៉ុណ្ណោះ​ដែល​ពលរដ្ឋ​ហ្វី​លី​ពី​ន​ជឿ​ទុកចិត្ត​។​

នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ លោក​ Duterte​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ លោក​បាន​ដឹកនាំ​គណៈ​ប្រ​តិ​ ភូ​អាជីវកម្ម​យ៉ាងតិច​ណាស់​ ២០០​នាក់​ ដែល​សកម្មភាព​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ ដើម្បី​បើក​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ថ្មី​មួយ​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​។​ លោក​ Duterte​ ក៏​បាន​ព្រលយ​ពាក្យ​សម្តី​នៅ​ប្រទេស​ចិន​ថា​  លោក​មាន​គោលបំណង​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ហ្វី​លី​ពី​ន​ និង​ធ្វើ​ពិពិធ​កម្ម​គោលនយោបាយ​បរទេស​មួយ​ ដែល​មិន​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។​

មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ លោក​ Duterte​ បាន​ប្រើ​ពាក្យ​ប្រមាថមើលងាយ​យ៉ាង​ខ្លាំង​ទៅ​លើ​សហរដ្ឋអាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់​ និង​ជា​អតីត​អាណានិគម​របស់​ខ្លួន​។​ លោក​ Duterte​ បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ដែល​សហរដ្ឋអាមេរិក​បាន​ជំទាស់​ចំពោះ​សង្គ្រាម​បង្ហូរឈាម​ក្នុង​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ ដោយ​លោក​ Duterte​ បាន​ប្រមាថ​លោក​ប្រធានាធិបតី​ អូ​បា​ម៉ា​ ថា​ ទៅ​ចុះ​នរក​ទៅ​។​

អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។
អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។

កាលពី​ស​ប្តា​ហ៍​មុន​ លោក​ Duterte​ ក៏​បាន​ចំអក​ឱ្យ​លោក​ អូ​បា​ម៉ា​ សហភាព​អឺរ៉ុប​ និង​អង្គការសហប្រជាជាតិ​ថា​ ល្ងីល្ងើ​ ដែល​បាន​រិះគន់​ការ​បង្ក្រាប​គ្រឿងញៀន​របស់​លោក​ ហើយ​ថា​ ពួក​គេ​នឹង​បាក់មុខ​ ប្រ​សិន​ បើ​ពួក​គេ​ទទួលយក​ការ​អញ្ជើញ​របស់​លោក​ ដើម្បី​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ការ​សម្លាប់​ក្នុង​សង្គ្រាម​គ្រឿងញៀន​។​

ជនជាតិ​អា​មេ​រិ​កមួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​បាន​និយាយ​ថា​ ការ​ផ្ទុះ​កំហឹង​របស់​លោក​ Duterte​ បាន​ធ្វើ​ឱ្យ​ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​ចាក ចេញ​ទៅ​កាន់​ពី​ប្រទេស​របស់​ពួក​ ហើយ​ពួក​ឈ្មួញ​អាជីវកម្ម​សហរដ្ឋអាមេរិក​និយាយ​ថា​ លោក​ Duterte​ អាច​មាន​រោគ​សរសៃប្រសាទ​៕ ​

ប្រភព​៖​ CNA

Share

Image
Image
Image