en     km
en     km

អេ​រ៉​ង់​ ចាប់ផ្ដើម​ ទិញ​អង្ករ​ពី​ប្រទេស​ថៃ​វិញ​ ដោយ​កំណត់​យក​៣០​ម៉ឺន​តោន​ ក្នុង​មួយ​ឆ្នាំ

Share

បាងកកៈ​ អ្នកនាំពាក្យ​រង​រាជរដ្ឋាភិបាល​ថៃ​លោក​ Werachon​ Sukondhapatipak​ បានឱ្យ​ដឹង​ថា​ តំណាង​ រដ្ឋាភិបាល​ថៃ​ និង​អេ​រ៉​ង់​ កាលពី​ថ្ងៃអាទិត្យ​ទី​ ៩​តុលា​ បាន​ចុះ​កិច្ចព្រមព្រៀង​ ជាមួយ​គ្នា​ ជា​ច្រើន​ ទាក់ទិន​នឹង​វិស័យ​ពាណិជ្ជកម្ម​  ក្នុង​នោះ​ អេ​រ៉​ង់​បាន​ សន្យា​ ទិញ​អង្ករ​ពី​ប្រទេស​ថៃ​ ៣០​ម៉ឺន​តោន​ ក្នុង​មួយ​ឆ្នាំ​។​

លោក ឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ និង ប្រធានាធិបតីអេរ៉ង់ HassanRouhani
លោក ឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ និង ប្រធានាធិបតីអេរ៉ង់ HassanRouhani

តាម​សារព័ត៌មាន​ថៃ​ Bang​ Kok​ Post​ កិច្ចព្រមព្រៀង​នេះ​ ធ្វើ​ឡើង​នៅ​ពេល​ លោក​ ឧត្តមសេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ នាយក​រដ្ឋមន្ត្រី​ថៃ​ បាន​ជួប​ជំនុំ​ជាមួយ​ប្រធានាធិបតី​អេ​រ៉​ង់​ HassanRouhani​ នៅ​ទីក្រុង​បាងកក​ ក្នុង​វេទិកា​នៃ​កិច្ច​សន្ទនា​ កិច្ច​សហប្រតិបត្តិការ​អាស៊ី​ លើក​ទី​២​។​

​ប្រទេស​ថៃ​ បាន​ឈប់​លក់​អង្ករ​ឱ្យ​ប្រទេស​អេ​រ៉​ង់​ តាំងពី​ឆ្នាំ​២០០៦​ ដោយ​មាន​ជម្លោះ​ អំពី​គុណភាព​អង្ករ​និង​ការ​ផ្ទេរ​ប្រាក់​។​

​ប្រទេស​ថៃ​ បាន​អនុវត្ត​នយោបាយ​ទឹក​ ដ៏​មាន​ប្រសិទ្ធភាព​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ដោយ​បាន​ធ្វើ​ឱ្យ​ រាជាណាចក្រ​ នេះ​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ ផ្នែក​ការ​នាំ​ចេញ​អង្ករ​ ទៅ​បរទេស​បន្ទាប់​ពី​ឥណ្ឌា​ជាប់​លេខ​មួយ​។​

​នេះ​បើ​យោង​តាម​គេហទំព័រ​ បរទេស​មួយ​ឈ្មោះ​ថា​ World​ stop​ export​  ចុះ​ផ្សាយ​អំពី​លំដាប់​កំពូល​ទាំង​១៥​នៃ​ប្រទេស​ ចែកចាយ​អង្ក​រលើ​ពិភពលោក​៕

Share

Image
Image
Image