en     km
en     km

ព្យុះ​ដ៏​កំណាច​នៅ​ ហៃ​ទី​ សម្លាប់​មនុស្ស​ជិត​៣០០​នាក់​

Share

ភ្នំពេញ៖ ពួក​មន្ដ្រី​ហៃ​ទី​ បាន​និយាយ​ថា​ ព្យុះ​ Hurricane​ Matthew​ ដែល​បាន​បក់​បោក​ចេញពី​ប្រទេស​ គុយ​បា​ ហើយ​បាន​វាយបក់​លើ​ប្រទេស​ហៃ​ទី​ បាន​បណ្ដាល​ឱ្យ​ មនុស្ស​ស្លាប់​២៨៣​នាក់​។​

ព្យុះ Hurricane Matthew បានបំផ្លាញ់លំនៅស្ថានរបស់ប្រជាពលរដ្ឋ។ ប្រភពៈ BBC
ព្យុះ Hurricane Matthew បានបំផ្លាញ់លំនៅស្ថានរបស់ប្រជាពលរដ្ឋ។ ប្រភពៈ BBC

​តាម​សេចក្ដីរាយការណ៍​ ព័ត៌មាន​របស់​ BBC​ គេ​បាន​រក​ឃើញ​ មនុស្ស​ស្លាប់​ ១​រយ​នាក់​ កាលពី​ថ្ងៃ​ម្សិលមិញ​ ខណៈ​លំនៅ​ដ្ឋា​ន​ ៣០​ពាន់​ខ្នង​ត្រូវ​បាន​បំផ្លាញ​។​

​សេចក្ដីរាយការណ៍​ បាន​បញ្ជាក់​ទៀត​ថា​ កុមារ​ ៦​លាន​នាក់​នៃ​ប្រទេស​ហៃ​ទី​ ក្លាយជា​ផ្នែក​មួយ​នៃ​ការ​រង​គ្រោះ​ជាងគេ​។​

​ត្រូវ​រាយការណ៍​បាន​មក​ថា​ ព្យុះ​នេះ​ មាន​ល្បឿន​ជាង​២៣០​គីឡូ​មែ​ត្រ​ ក្នុង​ ១​ម៉ោង​ ហើយ​ពេល​នេះ​វា​កំពុង​ឆ្ពោះទៅ​រដ្ឋ​ផ្ល​រី​ដា​ សហរដ្ឋអាមេរិក​៕​ប្រភពៈ​BBC

Share

Image
Image
Image