en     km
en     km

អ​.​ស​.​ប​ រក​ឃើញ​មេដឹកនាំ​ថ្មី​ហើយ​ គឺ​អតីត​នាយក​រដ្ឋមន្ត្រី​ព័រ​ទុ​យ​ហ្គា​ល​ ជំនួស​លោក​ គី​មូ​ន​

Share

នៅ​ទីបំផុត​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​សម្រេច​ អនុម័ត​ ទទួលស្គាល់​ លោក​ Antonio​ Guterres​ អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល​ ឱ្យធ្វើ​ជា​អគ្គលេខាធិការ​ របស់​ស្ថាប័ន​ពិភពលោក​នេះ​ ជំនួស​លោក​ បាន​ គី​មូ​ន​ ដែល​ចប់​អាណត្តិ​។​

លោក​ Antonio​ Guterresអតីតនាយករដ្ឋមន្ត្រីនៃប្រទេសព័រទុយហ្គាល ត្រូវបានជ្រើសរើសជំនួស ជំនួសលោកបានគីមូន
លោក​ Antonio​ Guterresអតីតនាយករដ្ឋមន្ត្រីនៃប្រទេសព័រទុយហ្គាល ត្រូវបានជ្រើសរើសជំនួស ជំនួសលោកបានគីមូន

លោក​ Antonio​ Guterres​ ត្រូវ​បាន​ជ្រើស​ ចេញពី​ចំណោម​ បេក្ខជន​សំខាន់ៗ​ចំនួន​ ៥​រូប​ទៀត​។​ លោក​ត្រូវ​បាន​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ គាំទ្រ​ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ ១៣​ និង​ ២​សំឡេង​ជំទាស់​។​

​លោក​ Guterres​ មាន​អាយុ​ ៦៦​ ឆ្នាំ​។​ លោក​បាន​ដឹកនាំ​ទីភ្នាក់ងារ​ ជនភៀសខ្លួន​ អង្គការសហប្រជាជាតិ​ រយៈពេល​១០​ឆ្នាំ​។​ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ មាន​ដូច​ជា​ប្រទេស​អា​មេ​រិ​ក​ និង​ រុ​ស្ស៊ី​ ដែល​គាំទ្រ​ លោក​ Guterres​ បាន​ចាត់​ទុក​ អ្នក​ជាប់​ឆ្នោត​រូប​នេះ​ ថា​ជា​មនុស្ស​ស្អាតស្អំ​។​

បេក្ខជនដែលបានចូលរួមប្រកួតប្រជែង យកតំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ
បេក្ខជនដែលបានចូលរួមប្រកួតប្រជែង យកតំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ នឹង​ បញ្ជូន​ឈ្មោះ​លោក​ ទៅ​សុំ​ការ​អនុម័ត​ពី​មហាសន្និបាត​ ឱ្យ​ឡើង​កាន់​តំណែង​ជា​ អគ្គលេខាធិការ​ជា​ផ្លូវការ​។​ លោក​ Guterres​ នឹង​ចូល​កាន់​តំណែង​នេះ​ នៅ​ដើមឆ្នាំ​២០១៧​ ជំនួស​លោក​បាន​គី​មូ​ន​ ដែល​បាន​កាន់​តំណែង​នេះ​ ២​អាណត្តិ​ រយៈពេល​៨​ឆ្នាំ​។​  

​តាម​ BBC​ បេក្ខជន​ ដែល​ហៀបនឹង​ឈ្នះ​ លោក​ Guterres​ លោកស្រី​ Irina​ Bokova​ អ្នកនយោបាយ​នៃ​ប្រទេស​ប៊ុល​ហ្គា​រី​ ហើយ​ បច្ចុប្បន្ន​ជា​អគ្គនាយក​អង្គការ​ UNESCO​ ។​ ការ​ប្រកួតប្រជែង​ តំណែង​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លើក​នេះ​ មាន​បេក្ខជន​ ១៣​រូប​ក្នុង​នោះ​មាន​ស្ត្រី​៧​រូប​។​ អង្គការសហប្រជាជាតិ​ពុំដែល​មាន​ ស្ត្រី​ដឹកនាំ​ម្ដងណា​ទេ​៕

Share

Image
Image
Image