en     km
en     km

សហគមន៍​អន្ដរជាតិ​ សន្យា​ផ្ដល់​ជំនួយ​ជាង​ ១៥​ពាន់​លាន​ដុល្លារ​ឱ្យ​ អា​ហ្គា​នី​ស្ថាន​

Share

​យ៉ាងតិច​ជាង​៧០​ប្រទេស​ដែល​បាន​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុ​ច​ហ្សែ​ល​ សម្រេច​ថា​នឹង​ប្រមូល​ ប្រាក់​ជំនួយ​អោយ​បាន​ ១៥​ពាន់​២​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​អា​ហ្គា​នី​ស្ថាន​។​

afganistan​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ប្រាក់​ជំនួយ​នេះ​មាន​រយៈពេល​រហូត​ដល់​ឆ្នាំ​២០២០​។​

​ប្រធានាធិបតី​ Ashraf​ Ghani​ នៃ​ប្រទេស​អា​ហ្គា​នី​ស្ថាន​ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា​ អា​ហ្គា​នី​ស្ថាន​មានការ​រីក​ចម្រើន​ ផ្នែក​សេដ្ឋកិច្ច​ ពិតមែន​ តែ​ បញ្ហា​សិទ្ធិ​មនុស្ស​ និង​អំពើ​ពុក​រលួយ​ នៅ​តែ​មាន​រូបភាព​អាក្រក់​ ដែល​ចាំបាច់​ត្រូវ​ជំនួយ​ ពី​សហគមន៍​អន្តរជាតិ​។​

​លោក​បញ្ជាក់​ថា​៖​ «​អា​ហ្គា​នី​ស្ថាន​ អាច​ធ្វើ​ឱ្យ​មាន​សន្តិភាព​ និង​ធ្វើ​ឱ្យ​មាន​សន្តិភាព​ បាន​ទាល់តែ​យើង​ ប្ដេជ្ញា​ជួយ​ មាន​ន័យ​ថា​យើង​ កុំ​បំផ្លាញ​ គោលនយោបាយ​ នេះ​ឡើយ​»​។​

​ប្រទេស​អា​ហ្គា​នី​ស្ថាន​ បច្ចុប្បន្ន​ស្ថិត​ក្នុង​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ ជាមួយ​ពួក​ឧទ្ទាម​តា​លី​បង់​ ដែល​មាន​រយៈពេល​១២​ឆ្នាំ​មក​ហើយ​។​

​ប្រទេស​អាស៊ី​កណ្ដាល​មួយ​នេះ​ ស្ថិត​នៅ​ក្រោម​ការ​ជួយ​ថែរក្សា​សន្ដិភាព​ ដោយ​អង្គការ​យោធា​ណា​តូ​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​៕​ ប្រភព​ BBC

Share

Image
Image
Image