en     km
en     km

លោក​ ឃើ​រី​ ទទូច​ឱ្យ​ពួក​តា​លី​បង់​ដោះស្រាយ​វិ​បត្ត​ដើម្បី​ឈាន​ដល់​សន្ដិភាព​ជាមួយ​ទីក្រុង​កា​ប៊ុល​

Share

​ប្រ៊ូ​សែ​ល​ ៖​ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ ច​ន​ ឃើ​រី​ នៅ​ថ្ងៃ​ពុធ​ ទី​៥​ តុលា​នេះ​ បាន​ទទូច​ឱ្យ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ យក​គំរូ​តាម​ស្ដេចត្រាញ់​ដែល​មានកេរ្តិ៍ឈ្មោះ​ម្នាក់​ ដែល​គាត់​ធ្វើ​ឱ្យ​មាន​សន្ដិភាព​ប្រកបដោយ​កិត្តិយស​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី។ រូបភាព៖AFP
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី។ រូបភាព៖AFP

​លោក​ ឃើ​រី​ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ទៅ​កាន់​ម្ចាស់​ជំនួយ​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ថា​៖​ «​មាន​ផ្លូវ​មួយ​អាច​ឆ្ពោះទៅ​បញ្ចា​ប់​ជម្លោះ​ប្រកបដោយ​កិត្តិយស​ ហើយ​ថែម​ទាំង​មិនបាច់​បង្ក​សង្គ្រាម​។​ ការ​ប្រយុទ្ធ​គ្នា​គឺ​មិន​អាច​បញ្ចប់​ជម្លោះ​ក្នុង​សមរភូមិ​បាន​នោះ​ទេ»​។​

​លោក​ Kerry​ បន្ត​ថា​៖«​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែ​មុន​ដោយ​លោក​ Gulbuddin​ Hekmatyar​ ជា​ប្រធាន​ក្រុម​ Hezb-i-Islami​  គឺជា​តួអង្គ​សំខាន់​ក្នុង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​ ១៩៩០​ ហើយ​នេះ​ក៏​ជា​គំរូ​សម្រាប់​អ្វី​ដែល​យើង​អាច​យក​ទៅ​ធ្វើ​បាន​»​។​

​លោក​ Kerry​ បាន​បន្ថែម​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នឹង​អាច​ក្លាយ​ការ​ពិត​ នៅ​ពេល​គោលបំណង​នៃ​ការ​បណ្តេញ​ពួក​តា​លី​បង់​ ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រេច​បាន​។​

​លោក​ Kerry​ ថ្លែង​ថា​៖«​ដំណោះស្រាយ​នយោបាយ​ដោយ​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នោះ​ ដែល​ធានា​ឱ្យ​មាន​ស្ថិរភាព​យូរអង្វែង​ និង​សម្រេច​បាន​នូវ​ការ​ដក​កង​កម្លាំងយោធា​ពេញលេញ​ដែល​ជា​គោលដៅ​របស់​ពួក​គេ​»៕​

ប្រភព​៖CNA

Share

Image
Image
Image