en     km
en     km

តំណាងរាស្ត្រ​ CNRP​ ២​រូប​ជៀស​ផុត​ពី​ការ​ ដក​អភ័យឯកសិទ្ធិ​ ទោះជា​មានរឿង​ក្ដី​នៅ​តុលាការ​

Share

ភ្នំពេញ៖ គណៈកម្មាធិការ​អចិ​ន្ត្រៃ​រដ្ឋសភា​ កាលពី​ថ្ងៃ​ព្រឹក​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ បាន​ច្រានចោល​សំណើ​ លើក​អភ័យឯកសិទ្ធិ​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​នេះ​ គឺ​លោក​ តុ​ វ៉ា​ន់​ចាន់​ និង​ លោក​ ពិន​ រតនា​។​

(ពីឆ្វេង)តំណាងរាស្រ្តបក្សប្រឆាំងគឺលោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា
(ពីឆ្វេង)តំណាងរាស្រ្តបក្សប្រឆាំងគឺលោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អ្នកនាំពាក្យ​រដ្ឋសភា​ ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​។​ តែ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សភា​កម្ពុជា​ បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​។​ កញ្ញា​ ណា​តា​ រាយការណ៍​បន្ត​៖

 

​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ បានឱ្យ​ដឹង​ថា​ការ​សម្រេច​នេះ​ ដោយសារ​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​ លោក​ តុ​ វ៉ា​ន់​ចាន់​ និង​ លោក​ ពិន​ រតនា​ មិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។​

​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​៖«​បាន​ន័យ​ថា​ពីរ​នាក់​នោះ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ជាក់ស្តែង​ទេ​ បទល្មើស​ពី​ណា​ទេ​ មិនមែន​ជាក់ស្តែង​ទេ​ណា​  អចិ​ន្ត្រៃ​មិន​បាន​សម្រេច​បញ្ហា​ហ្នឹង​ គឺ​មិន​លើក​បញ្ហា​ហ្នឹង​ទេ​ ឆ្លើយ​ជូន​ទៅ​ក្រសួងយុត្តិធម៌​»​។​

​អ្នកវិភាគ​យល់​ថា​ អ្វី​ដែល​នាំ​ឱ្យ​សភា​ ច្រានចោល​ដូចនេះ​ ទំនង​គេ​ចាត់​ទុក​ថា​ មិនមែន​ជា​រឿង​សំខាន់​ ដូច​លោក​ កឹ​ម​ សុខា​ ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​នោះ​ទេ​។​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​ វិទ្យាសាស្ត្រ​នយោបាយ​ លើក​ឡើង​ថា​ មូលហេតុ​ដែល​នាំ​ឥ​ឲ្យ​សភា​ សម្រេច​មិន​លើក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ទាំង​ពីរ​ របស់​គណបក្សប្រឆាំង​ គឺ​៖​ ទី​១​ដោយសារ​ករណី​នេះ​ មិនមែន​បទល្មើស​ជាក់ស្តែង​ ទី​២.​ គណបក្សកាន់អំណាច​មិន​មាន​សំលេង​គ្រប់គ្រាន់​ពីរ​ភាគ​បី​ដើម្បី​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ និង​ហេតុផល​មួយទៀត​ គណបក្ស​ទាំង​ពីរ​ ចង់​បញ្ចប់វិបត្តិ​នយោបាយ​។​

​លោក​បន្ត​ថា​ ការ​អនុវត្ត​ករណី​របស់​តំណាងរាស្ត្រ​ទាំង​ពីរ​ ខុស​ពី​ករណី​ លោក​ កឹ​ម​ សុខា​។​ លោក​ថា​ ការ​អនុវត្ត​ស្តង់ដារ​ នេះ​ ដោយសារ​រឿង​របស់​តំណាងរាស្ត្រ​ទាំង​ពីរ​ មិន​សំខាន់​ដូច​លោក​ កឹ​ម​ សុខា​។

លោក​សូ​ ច​ន្ថា៖​ «​គោលដៅ​នៃ​គណបក្សកាន់អំណាច​  គឺ​ធ្វើ​យ៉ាងណា​ឱ្យ​មេដឹកនាំ​បក្ស​នេះ​ជួប​បញ្ហា​ចុះ​ខ្សោយ​ ដោយ​ការ​ជាប់​បណ្តឹង​នានា​ នៅ​ប្រព័ន្ធ​តុលាការ​តែ​ប៉ុណ្ណោះ​  អ​ញ្ចឹ​ង​គោលដៅ​ធំ​បំផុត​ គឺមេដឹកនាំ​បក្ស​»​

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៅ​ព្រឹក​មិ​ញ​នេះ​ មាន​សមាសភាព​ចូលរួម​ ពី​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​។​ សមាសភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៧​រូប​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប​។​

​គួរ​ រម្លឹក​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ លោក​ អង្គ​ វង្ស​វ​ឌ្ឍ​នា​ បាន​ផ្ញើ​លិខិត​ជូន​រដ្ឋសភា​ ស្នើ​ឱ្យ​ លើក​អភ័យឯកសិទ្ធិ​សភា​ តំ​ណា​រាស្ត្រ​គណបក្សប្រឆាំង​ពីរ​ រូប​នេះ​ គឺ​ ក្រោយ​ពី​ទទួល​សំណើ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​បទ​ចោទ​ ថា​បាន​ប្រព្រឹត្តិ​អំពើ​សញ្ចារ​កម្ម​ ករណី​រឿងអាស្រូវ​ស្នេហា​  របស់​លោក​ កឹ​ម​ សុខា​ និង​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​៕

Share

Image
Image
Image