en     km
en     km

អតីត​ នាយក​រដ្ឋមន្ដ្រី​ អ៊ី​ស្រា​អែ​ល​ស្លាប់​ ក្នុង​អាយុ​៩៣​ឆ្នាំ​

Share

ម្ចាស់​ ពានរង្វាន់​នូ​បែ​ល​ សន្ដិភាព​ពិភពលោក​ នាយក​រដ្ឋមន្ដ្រី​លោក​ Shimon​ Peres​ នៃ​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​ ទទួលមរណភាព​ ក្នុង​វ័យ​៩៣​ឆ្នាំ​ ដោយ​ជំងឺ​ ដាច់​សរសៃឈាម​ បន្ទាប់​ពី​ព្យាបាល​រយៈពេល​២​ស​ប្ដា​ហ៍​។​

(រូបកណ្តាល) ម្ចាស់ ពានរង្វាន់នូបែល សន្ដិភាពពិភពលោក នាយករដ្ឋមន្រ្ដីលោក Shimon Peres នៃប្រទេសអ៊ីស្រាអ៊ែល
(រូបកណ្តាល) ម្ចាស់ ពានរង្វាន់នូបែល សន្ដិភាពពិភពលោក នាយករដ្ឋមន្រ្ដីលោក Shimon Peres នៃប្រទេសអ៊ីស្រាអ៊ែល

តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​ BBC​ លោក​ Shimon​ Peres​ ទទួលមរណភាព​ កាលពី​ថ្ងៃ​អង្គា​រ៍​ ។​
​លោក​ Shimon​ Peres​ កើត​នៅ​ឆ្នាំ​១៩៤៨​ លោក​បាន​ដឹកនាំ​ប្រទេស​អ៊ី​ស្រា​អែ​ល​ក្នុង​ឋានៈ​ ជា​នាយក​រដ្ឋមន្ដ្រី​រយៈពេល​២​អាណត្តិ​មុន​លោក​ជា​ប្រធានាធិបតី​។​

​លោក​បាន​ទទួល​ពានរង្វាន់​នូ​បែ​ល​សន្ដិភាព​ ពិភពលោក​ នៅ​ឆ្នាំ​១៩៩៤​ ដោយសារ​តែ​លោក​បាន​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្ដិភាព​ ជាមួយ​ដែនដី​ ប៉ា​ឡេ​ស្ទី​ន​។​

​លោក​ Shimon​ Peres​ ចាត់​ទុក​ប៉ា​ឡេ​ស្ទី​ន​ ជា​រដ្ឋ​ជិតខាង​មួយ​ និង​ជា​រដ្ឋ​មិត្តភាព​ របស់​អ៊ី​ស្រា​អែ​ល​៕ ប្រភពៈ BBC

Share

Image
Image
Image